Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖លោកតាវ័យជាង៦០ឆ្នាំម្នាក់ត្រូវបានគោរបស់ខ្លួនបានជល់បណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង ថ្ងៃចន្ទ ម្សិលមិញ ភូមិត្រាចជ្រុំ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះ ឈ្មោះ គុយ ប៉ោយ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិត្រាចជ្រុំ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង៥នាក់ បានឆ្លើយសារភាពថា: ពួកខ្លួនពិតជាបានធ្វើសកម្មភាព នេះពិតប្រាកដមែន កន្លងមកកាលពីអំឡុង ខែតុលា ឆ្នាំ ២០២៣ ដោយធ្លាប់ មានទំនាស់និងគ្នា ជនរងគ្រោះ បាននាំគ្នាមកកាប់ពួកខ្លួនដល់បន្ទប់ ទើបមានគំនុំ លុះរហូតដល់វេលាម៉ោង ០៣និង០០នាទី យប់ឈានចូលថ្ងៃទី១៨.០២.២០២៤ ពួកខ្លួនបានឃើញជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នាម្តុំ pub street ទើបពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅយកដាវ ០១ដើម ដែលលាក់ទុកនៅតាមផ្លូវលំ ជិតក្លឹបអារីណា កែងផ្សារញ៉ែរ ហើយក៏នាំគ្នាជិះត្រឡប់មករកក្រុមជនរងគ្រោះវិញ ដើម្បីសងសឹក ពេលមកដល់ pub street ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក scoopy ពណ៌ស ជិះគ្នា ០២នាក់ ពួកខ្លួនបានជិះម៉ូតូដេញតាមពីក្រោយ មកដល់ចំណុចខាងកើត រង្វង់មូលវត្តដំណាក់ ចម្ងាយប្រហែល ១០០ ម៉ែត្រ ពួកខ្លួនបានធ្វើសកម្មភាព យកដាវ កាប់ទៅលើជនរងគ្រោះ ចំដៃឆ្វេងមួយកាំបិត បណ្តាលឲ្យម៉ូតូជនរងគ្រោះ រ៉េចង្កូតទៅបុកនិងបង្គោលភ្លើង ( ដោយឈ្មោះ មួន គិមឡុង ជាអ្នកធ្វើសកម្មភាពកាប់ ហើយ ឈ្មោះ ហួត សុបញ្ញារិទ្ធ ជាអ្នកឌុប ចំណែកបក្សពួក ០៣នាក់ ទៀតជិះតាមពីក្រោយ ) ក្រោយពេលធ្វើសកម្មភាពហើយ ពួកខ្លួនបាននាំគ្នាយកកាំបិតទៅទុកលាក់នៅផ្ទះរបស់ ឈ្មោះ ហួត សុបញ្ញារិទ្ធ បន្ទាប់មកក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ
១. ឈ្មោះ ហួត សុបញ្ញារិទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ ( ឆ្នាំកំណើតថ្ងៃទី០៥. ០១. ២០១០ ) មុខរបរ សិស្ស បច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
២.ឈ្មោះ មួន គិមឡុង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជ័យ ខេត្តសៀមរាប ។
៣.ឈ្មោះ ត្រា ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។
៤.ឈ្មោះ ដែន សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។
៥.ឈ្មោះ ហុក ដុលា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ នៅថ្ងៃម្សិលមិញ ករណី: ហិង្សាដោយចេត នាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង ០៣និង ៣០នាទី យប់ឈានចូលថ្ងៃទី ១៨.០២.២០២៤ ត្រង់ចំណុចខាង ជើងរង្វង់មូលវត្តដំណាក់ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនរងគ្រោះចំនួន ០២នាក់ :
១.ឈ្មោះ គង់ លីអាន ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀម រាប ( ស្លាប់ដោយសារជនសង្ស័យ កាប់ត្រូវហើយរ៉េចង្កូតម៉ូតូទៅបុកបង្គោលភ្លើង ) ។
២.ឈ្មោះ ស៊ូ សុវណ្ណត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ( រងរបួសក្រោមភ្នែកខាងឆ្វេង ១កន្លែង,លើខ្នងដៃខាងឆ្វេងចំនួន ១កន្លែង) ។

ករណីសមត្ថកិច្ចបានបានធ្វើតេស្ត រកសារធាតុញៀន លើជនសង្ស័យទាំង ០៥នាក់ ជាលទ្ធ ផល ( អវិជ្ជមានទាំង ០៥នាក់ )។ វត្ថុតាងដកហូតបាន :ដាវ ០១ដើម និងម៉ូតូជិះធ្វើសកម្មភាព ចំនួន៣គ្រឿង៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថា បានលង់ទឹកស្រះស្លាប់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃចន្ទ ទី១៩ ខែ កុម្ភ: ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ វាសនា វិសាល ភេទប្រុសអាយុ ៧ឆ្នាំ បាន
លង់ទឹកស្រះស្លាប់ នៅខាងក្រោយផ្ទះ ដោយបានបាត់ខ្លួនប្រហែលជាម៉ោង ០៩:០០ នាទីព្រឹក ហើយត្រូវបានរកសពឃើញនៅវេលាម៉ោង ១០:៣០នាទីព្រឹកនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ជនបរទេសមួយរូបបានស្លាប់ សមត្ថកិច្ចបានអះអាងថាស្លាប់ដោយសារ ស្ទះសសៃឈាមបេះដូង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣ និង៣០នាទី​ ថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤
នៅចំណុខាងមុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះបាន
ដើរដួលបណ្តាលឲ្យស្លាប់តែម្ដង។ ជនរងគ្រោះ ឈ្មោះ DROZDZ JACEK WOJCIECH ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិតឆ្លងដែនលេខEK5085530 ជាភ្ញៀវទេសចរណ៍ ស្នាក់នៅសណ្ឋាគារ Amber Angkor Villa Hotel &Spa នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ស្លាប់ដោយសារ ស្ទះសសៃឈាមបេះដូង។

សាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាវ បានចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖

១. ឈ្មោះ ហួត សុបញ្ញារិទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ ( ឆ្នាំកំណើតថ្ងៃទី០៥. ០១.២០១០ ) មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ន ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

២.ឈ្មោះ មួន គិមឡុង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្ន ភូមិតានី សង្កាត់រុនងាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណ:ភាព មូលហេតុ: តាមចម្លើយសារភាព របស់ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពនេះ ពិតប្រាកដមែនដោយបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ មូលហេតុដោយសារគំនុំ ធ្លាប់មានទំនាស់និងគ្នា។

ជនរងគ្រោះចំនួន២នាក់៖ ១.ឈ្មោះ គង់ លីអាន ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីកន្លែងកំណើតភូមិទំនប់ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញុ។ ទីលំនៅបច្ចុប្បន្ន: ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់ដោយសារជនសង្ស័យ កាប់ត្រូវហើយរេចង្កូតម៉ូតូទៅបុកបង្គោលភ្លើង )។

២.ឈ្មោះ ស៊ូ សុវណ្ណត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្សបរិញ្ញាបត្រឆ្នាំទី១ ទីកន្លែងកំណើតភូមិស្រះឈូក ឃុំកំពង់ប្រណាក់ ស្រុកត្បែងមានជ័យ ខេត្រព្រះវិហារ
.ទីលំនៅបច្ចុប្បន្ន:ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ( រងរបួស÷ មុខខាង ចំណុចក្រោមភ្នែកខាងស្តាំ (ចំនួន ១កន្លែង), លើខ្នងដៃខាងស្តាំ (ចំនួន ១កន្លែង) ។

បច្ចុប្បន្ន: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អនុវត្តន៍តាមនិតិវិធី។ ចំណែក ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ឯសពជនរងគ្រោះ ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបថា ហេតុការណ៍នៅវេលាម៉ោង០៣ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យ ជិះម៉ូតូដេញតាមកាប់ពីក្រោយដោយប្រើដាវដេញកាប់ ) នៅត្រង់ចំណុច ខាងកើតរង្វង់មូលវត្តដំណាក់ ជិតគុទាវចែមពរ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖នាយរងប៉ុស្តិ៍នគរបាលព្រៃជ្រូក បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ចំណែកប្រពន្ធរងរបួស ខណ:បើកម៉ូតូឌុបគ្នាបុកជាមួយម៉ូតូ១គ្រឿងទៀត។

ហេតុការណ៍បានកើតឡើង ថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ២០និង១៥ នាទី លើផ្លូវជាតិលេខ៦ ចំណុចមុខអនុវិទ្យាល័យ ហ៊ុន សែន ព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក។

សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាង ម៉ូតូម៉ាកហុងដា ផលិតឆ្នាំ ២០០៥ ព៌ណខ្មៅ ពាក់ផ្លាកលេខសៀមរាប 1G- 6955 បើកបរដោយឈ្មោះ អនុសេនីយ៍ឯក ផៃ សុភាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃជ្រូក (គ្មានមួកពាក់មួក) ដឹកប្រពន្ធ ឈ្មោះ ឃ្លោក គិមលឿ អាយុ៣៣ឆ្នាំនៅភូមិ ព្រៃជ្រូក ឃុំព្រៃជ្រូក (គ្មានមួកសុវត្តិភាព) ទិសដៅពីកើត ទៅលិចបានបុកជាមួយ ម៉ូតូម៉ាក SUZUKI VIVA ពាក់ផ្លាកលេខបន្ទាយមានជ័យ 1G -7923 បើកបរដោយឈ្មោះ លាង សារ៉េត ភេទប្រុស អាយុ៤៤ ឆ្នាំនៅភូមិ១៣មករា សង្កាត់ព្រេកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មានមួកសុវត្ថិភាព) បើកពីលិច ទៅកើត ច្រាសទិសគ្នា។

សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលអោយ របួសមនុស្ស៣នាក់៖
១/ឈ្មោះផៃ សុភាក់ នាយរងប៉ុស្តិ៍នគរបាលព្រៃជ្រូក
(ធ្ងន់) ស្លាប់ពេលសង្គ្រោះដល់មន្ទីរពេទ្យ
២/ឈ្មោះ ឃ្លោក គិមលឿ (ស្រាល)
៣/ឈ្មោះ លាង សារ៉េត របួសធ្ងន់ (បាក់ជើងឆ្វេង)
+ខូចខាត ២គ្រឿងធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ថាហេតុការណ៍នេះ មូលហេតុ បណ្ដាលមកពីម៉ូតូពាក់ផ្លាកលេខសៀមរាប 1G – 6955 បើកបរបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន នឹងម៉ូតូ SUZUKI VIVA បើកបរក្នុងល្បឿនលឿន។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃជ្រូក បានចុះវាស់វែង សង្គ្រោះ ជនរងគ្រោះ យកទៅមន្ទីរពេទ្យ។ ឯវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃជ្រូកដើម្បីចាត់ការតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កាណាដា បានបើកសម្ពោធការិយាល័យកុងស៊ុល របស់ខ្លួន ​ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤។​

លោក ប្រាក់​ សោភ័ណ​ អភិបាលខេត្ត​សៀមរាប នៅរសៀល​ ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤ បានជួបសម្តែងការគួរសម​ជាមួយលោកជំទាវ Ping Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា និងប្រតិភូអមដំណេីរ​ ព្រមទាំងមានការអញ្ជេីញចូលរួមពីលោក​ នាយករដ្ឋបាលសាលាខេត្ត​ លោក​ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​សាលាខេត្ត​ និងមន្រ្តីពាក់ព័ន្ធផងដែរ។

លោក ប្រាក់​ សោភ័ណ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ Ping Kitnikone ដែលបានចូលជួបសម្តែងការគួសម និងសូមអបអរសាទរ​ ព្រមទាំងសូមស្វាគមន៍ ចំពោះការសម្ពោធដាក់ឱ្យដំណេីរការនៃការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ​នាពេលនេះ​ ដែលកត្តានេះបានបង្កេីននូវសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មួយកម្រិតទៀត។

អភិបាលខេត្តក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល កាណាដា ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍លេីគម្រោងនានា នៅលើទឹកដីខេត្តសៀមរាប ដែលនេះជាកាយវិការ​មួយ​ នៃការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរឹតចំណងមេត្រីភាព រវាងកម្ពុជា​ និងកាណាដា ក៏ដូចជាខេត្តសៀមរាប បន្ថែមទៀតផងដែរ៕

 

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ដើរឆ្លងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំពេញទំហឹងបណ្ដាលស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង 19:30នាទី ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2024 លេីផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វេីយ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងមនុស្សដេីរឆ្លងថ្នល់ ទិសដៅពីត្បូងទៅជេីង និងរថយន្តមិនស្គាល់ភិនភាគ ទិសដៅពីកេីតទៅលិច។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ពន្លឺ ពន្លឹង ភេទប្រុសអាយុ 37ឆ្នាំ។ ចំណែកអ្នកបេីកបររថយន្ត បេីកគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈយកខ្សែភ្លើងទៅឆក់ត្រីបែរជាឆក់ខ្លួនឯង។

ហេតុការណ៍បានកើតឡើង វេលាម៉ោង 14និង30នាទី ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2024 នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចសុខជីក្រែងបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ ហុឹង ពិសិដ្ឋ ភេទប្រុសអាយុ 37ឆ្នាំមានទីលំនៅភូមិ ឃុំកេីតហេតុខាងលេី។

សមត្ថកិច្ចបានបន្តថា តាមការបំភ្លឺរបស់អ្នករស់នៅជិតខាង និងសាច់ញ្ញាតិ ជនរងគ្រោះ បានតរ ខ្សែភ្លេីងយកទៅឆក់ត្រីក្នុងអូរខុសបច្ចេកទេស បណ្តាលអោយឆក់ខ្លួនឯងស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៩ លើផ្លូវកៅស៊ូពីឃុំយាង ទៅឃុំក្តីរុន ភូមិតាប៉ាង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រពួកបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដា ព៌ណខ្មៅ ផលិតឆ្នាំ ២០១៨ ពាក់ផ្លាកលេខ 1AC-7691 បើកបរដោយឈ្មោះ សឿន គីម ភេទ ប្រុស អាយុ ២០ឆ្នាំនៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប (មានពាក់មួកសុវត្ថិភាព) បើកបរទិសដៅ ពីត្បូងទៅជើង បានបុកម៉ូតូម៉ាកហុងដាឌ្រីមព៌ណខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខសៀមរាប 1T-0567 បើកបរដោយឈ្មោះ យូរ សោម ភេទ ប្រុស អាយុ ៦៧ឆ្នាំ នៅភូមិក្ដីរុន ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប ដឹកឈ្មោះ ហៅ នី ភេទប្រុស អាយុ ៥០ឆ្នាំ នៅភូមិ ស្រែណូយឃុំស្រែណូយ ស្រុក វ៉ារិន ខេត្ត សៀមរាប (គ្មានពាក់មួកសុវត្ថិភាពទាំង២នាក់) បើកបរទិសដៅពីជើងទៅត្បូង (ហើយបត់ឆ្វង)។

សមត្ថកិច្ចបន្តថាករណីនេះបណ្តាលអោយ: មនុស្សស្លាប់ ០១នាក់ ឈ្មោះ សឿន គីម ពេលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រកអង្គជុំ។
– របួសធ្ងន់មនុស្ស២នាក់ ៖
1/ឈ្មោះ យូរ សោម បាក់ច្អឹងស្មងជើងស្តាំ។
2/ឈ្មោះ ហៅ នី ពកក្បាលផ្នែកខាងក្រោយ។
ខូចខាតម៉ូតូ ២គ្រឿងធ្ងន់។ មូលហេតុ: ម៉ូតូពាក់ផ្លាកលេខសៀមរាប 1T-0567 បើកបរបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ម៉ូតូពាក់ផ្លាកផ្លាកលេខ 1AC-7691 បើកបរក្នុងល្បឿនលឿន។

ក្រោយពេលកើតហេតុកម្លាំងផ្នែកចរាចរណ៍ និងប៉ុស្ត៍នគរបាលរដ្ឋបាលក្តីរុន បានបានចុះទៅវាស់វែងនិង សង្គ្រោះជនរងគ្រោះ ទៅមន្ទីពេទ្យ និងប្រមូលវត្ថុតាងមកទុកនៅអង្កភាពដើម្បីចាត់ការនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៤

ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីស្ថិតនៅភូមិក្រសាំង ភូមិពពិស និងភូមិបឹង ក្នុងសង្កាត់ក្របីរៀល ទទួលបានវិញ្ញាបនបត្រសម្កាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី )ពីអាជ្ញាធរខេត្តសៀមរាប។

ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដីធ្លី) នៅថ្ងៃទី១២ ខែ កុម្ភ: ឆ្នាំ២០២៤ នេះ នៅបរិវេណវត្តព្រៃផ្តៅ ស្ថិតនៅភូមិក្រសាំង ក្រោមវត្តមានចូលតរួមពីសំណាក់លោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តសៀមរាប បានមានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី) ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតសង្កាត់ក្របីរៀល គឺមាន៖ ភូមិក្រសាំង មានក្បាលដីសរុប ១.០១៩ដែលក្នុងនោះក្បាលដីចំនួន៨០៩ អាចចេញប័ណ្ណកម្មសិទ្ធ ជូនបាន ភូមិពពិស មានក្បាលដី សរុប១.០១៣ ដែលក្នុងនោះក្បាលដី ចំនួន៨៦៥៩ អាចចេញប័ណ្ណកម្មសិទ្ធជូនបាននិងភូមិបឹងមានក្បាលដីសរុប១.៥៧១ ដែលក្នុងនោះក្បាលដីចំនួន១.៤០៧ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន។

លោក ហ៊ី សាយ បានបន្តទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធ ជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធ នឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀត។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋ ឱ្យឆាប់ទទួលបាន វិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាព ស្មុគស្មាញជូនប្រជាពលរដ្ឋឡើយ។

ក្នុងនាមអាជ្ញាធរខេត្ត លោកសូមថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមទាំងកំលាំងកាយចិត្តយ៉ាងមមាញឹក នៅក្នុងដំណើរការចុះបញ្ជីដីធ្លី ហើយឈានដល់ដំណាក់កាលចេញនិងចែកប័ណ្ណនាថ្ងៃនេះ។

លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាឯកសារគតិយុត្តមួយ ដែលគ្មានអាជ្ញាយុកាល និងមានតំលៃ សំរាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា៖ រដ្ឋគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លីការបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ នឹងកាត់បន្ថយបាននូវទំនាស់ដីធ្លី . ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋ. ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាក ដដែល ត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋ . ប្រជាពលរដ្ឋអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬ អាជីវកម្មលើ ដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ ព្រមទាំងមានសុវត្ថិភាពក្នុងការកាន់កាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ហើយគ្មានជនណា អាចមករំលោភ បំពាន ឬធ្វើការដកហូតបានឡើយ។

លោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច តែងតែគិតគូរជានិច្ចនូវតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយដាក់បទបញ្ជាឱ្យ អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវមើលពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់បំផុត។

សម្តេចតែងតែដាក់ចេញនូវយន្តការមួយច្បាស់លាស់សម្រាប់ការដឹកនាំ ពិសេសជំរុញការផ្តល់សេវាសាធារណៈ ផ្សេងៗជូនពលរដ្ឋ ធ្វើយ៉ាងបង្ខិតឱ្យជិត ជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ មិនឱ្យពលរដ្ឋធ្វើដំណើរ ទៅទទួលសេវាឆ្ងាយ។

លោកជំទាវបានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ នៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

លោកជំទាវ ទិត្យ ច័ន្ទការីន ក៏បានមានប្រសាសន៍ស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើងទៅខាងមុខផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖យ៉ាងហោចណាស់សិស្សចំនួនពីរនាក់បានលង់ទឹកស្លាប់ នៅថ្ងៃម្សិលមិញ។

សមត្ថកិច្ចស្រុកពួកបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ម៉ោង១៧និង០០នាទី ចំណុចទឹកស្រះ (ស្រះខៀវ) វាលស្រែខាងជើងគោកសំរោង ស្ថិតក្នុងភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ទាំង២នាក់ 1.ឈ្មោះ ឡុក នីសា ភេទស្រី អាយុ១០ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ០៩ / ០៩ / ២០១៤) មុខរបរ សិស្ស រស់នៅភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ 2.ឈ្មោះ មុន កែវសីមា ភេទស្រី អាយុ០៨ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ២៩ / ០៤ / ២០១៦) មុខរបរ សិស្ស រស់នៅភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា សាកសព មានសភាពទន់ និងមានឈាមពណ៌ផ្កាឈូក ចេញតាមមាត់ចេញតាមច្រមុះ បាតដៃនិងបាតជើងមានសភាពស្លេកស្លាំង។ ករណីនេះ តាមពិនិត្យលើជនរងគ្រោះ ទាំងពីរនាក់ ពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន។

សាកសព ត្រូវបានប្រគល់សពជូន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page34 Page35 Page36 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×