Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួនពីរនាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៧ និង ១០នាទីថ្ងៃទី ២៨ ខែ កុម្ភះ  ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២៦៩ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប រវាងម៉ូតូនិងក្មេងរត់ឆ្លងផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូគ្រឿងម៉ាកហុងដា ពណ៌ស មិនមានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ថុល អូដេ ភេទប្រុស អាយុ២០ ឆ្នាំ រស់​នៅភូមិទន្លាប់ ឃុំប្រសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព) អ្នករួមដំណើរ ម្នាក់ឈ្មោះ រុំ វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជាមួយគ្នាអ្នកបើកបរ (ពាក់មួកសុវត្ថិភាព ) បើកបរក្នុងទិសដៅពីជើងទៅត្បូងបុកក្មេងប្រុស០១នាក់  ឈ្មោះ សង្ហា លីហូង ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប រត់ឆ្លងផ្លូវ.ពីកើតទៅលិច។

ករណីនេះបណ្តាល​អោយ រងរបួសធ្ងន់០២នាក់ និងគ្មានរបួស០១នាក់
១.ឈ្មោះ សង្ហា លីហួង ភេទប្រុស បាក់ជើងស្តាំ
២.ឈ្មោះ ថុល  អូដេ ភេទប្រុស បាក់ឆ្អឹង
ដងកាំបិតឆ្វេង
៣.ឈ្មោះ រុំ វ៉ាន់ណេត ភេទប្រុស គ្មានរបួស
-រងការខួចខាតម៉ូតូស្រាល០១គ្រឿង។

មូលហេតុ គ្រោះ​ថថ្នាក់បណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូបើកបរពីជើងទៅត្បូង មានល្បឿនលឿន និងក្មេងរត់ឆ្លងផ្លូវអាណាព្យាបាលក្មេង មែលថែខ្វះការប្រុងប្រយ័ត្ន។

ក្រោយ​ពេលកើតហេតុរួចកម្លាំងជំនាញបានចុះបានហៅឡានពេទ្យ ដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកក្រឡាញ់។ វត្ថុតាងម៉ូតូ ០១គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកក្រឡាញ់រកចាំចាត់ការតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណី មនុស្សស្លាប់(ធ្លាក់ពីលេីដេីមឈេី) នៅថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២៤  វេលាម៉ោង ០៩និង ៣០នាទី  នៅចំណុចអាជ្ញារាម​ ស្ថិតក្នុង ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន​ ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ​ វេត​ ម៉ៅ ភេទប្រុស អាយុ​ ៣៦ឆ្នាំ​ មានស្រុកកំណើត​ និងបច្ចុប្បន្នភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

យោងតាមការបំភ្លឺប្រពន្ធ របស់សពឈ្មោះគី​ ម៉ឺយ​ ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានបំភ្លឺរៀបរាប់ថា​ នៅឆ្នាំ២០១២​ ខ្លួនបានរៀបការជាមួយឈ្មោះ​ វេត​ ម៉ៅ​ ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ​ មានទីលំនៅភូមិឧទ័យ​ ឃុំល្វាក្រាំង​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ (សព)​ ដោយប្រកបមុខរបរកសិករ​  និងពេលទំនេរពីស្រែចំការ​ ក៏ដេីរឡេីងយកកូនសត្វសេក​ សត្វសារិកាកែវ​ ដេីម្បីលក់។

ស្ត្រីប្រពន្ធជនរងគ្រោះបានបន្តថានៅថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ក៏មានឈ្មោះ​ សល​ ចាន់​ ភេទប្រុស​ មានទីលំនៅបុច្ចុប្បន្នភូមិកញ្ចុនរុន​ ឃុំប្រាសាទ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ បានប្រាប់ទៅឈ្មោះ​ វេត​ ម៉ៅ​ (សព)​ ថា ឃេីញមានកូនសត្វនៅនឹងដេីមចំបក់​ នៅចំណុចអាជ្ញារាម​ ភូមិកញ្ចន់រុន​ ឃុំប្រាសាទ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ នៅជាប់ផ្លូវលំ​។

ប្រពន្ធជនរងគ្រោះបន្តថាជាក់ស្ដែងនៅថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល​ ០៩​ និង​ ០០នាទី​ ប្តប្តីរបស់ខ្លួន(សព) ក៏បានជិះម៉ូតូ​ ១គ្រឿងម៉ាកវេវ​ របស់ឈ្មោះ​ ហូវ​ ដាច់​ ដោយប្តីរបស់ខ្លួន (សព)​ ប្រាប់ថា​ ខ្លួនទៅ​យកកូនសត្វ​សារិកាកែវ​ ដែលឈ្មោះ​ សល​ ចាន់​ បានប្រាប់​ ចំណែកខ្លួនទៅស៊ីឈ្នួលឱ្យឈ្មោះចាន់​ លុះដល់វេលាម៉ោងប្រហែល​ ១២​ និង​ ០០នាទី​ ជាម៉ោងសម្រាកការងារក៏មិនទាន់ឃេីញប្តីរបស់ខ្លួនមកវិញនោះទេ​ បន្តិចក្រោយមកស្រាប់តែឈ្មោះ​ ហូវ​ ដាច់​ ប្រាប់ថាមានមនុស្សឡេីងយកកូនសត្វ​ ហេីយធ្លាក់ពីលេីដេីមឈេីស្លាប់​ ពេលនោះខ្លួនមានការសង្ស័យថាជាប្តីខ្លួន ក៏បានឱ្យគេជូនទៅ​ ពេលទៅដល់ក៏បានឃេីញសព​ សពជាប្តីរបស់ខ្លួនស្លាប់នៅនិងផ្លូវក្រោមដើមចំបក់មានស្នាមរបួសបែកក្បាលហូឈាមចេញខួរនិងបាក់ឆ្អឹងជំនីខាងស្តាំទាំងអស់ ពិតប្រាដកមែន។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ការពិនិត្យសាកសព – ផ្នែកក្បាលខាងមុខ​បែកលលាចេញខួរក្បាល ដងខ្លួនបាក់ឆ្អឹងជំនីខាងស្តាំទាំងអស់។ ការសន្និដ្ឋាន -យោងតាម ការពិនិត្យវិភាគកន្លែងកើតហេតុ  របស់កម្លាំងជំនាញ​ និងការពិនិត្យសាកសពរបស់គ្រូពេទ្យ និងការបំភ្លឺរបស់ប្រពន្ធ( សព ) សន្និដ្ឋានថា(សព)ពិតជាស្លាប់ដោយសាឡេីងចុងឈេី (យកកូនសត្វ)ធ្លាក់ស្លាប់ពិតប្រាកដមែន។ ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើដើមឈើ។

សេចក្ដីរាយការណ៍ព័ត៌មានបឋម បានឱ្យដឹងថា ហេតុការណ៍បានកើតឡើង ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ជាង១០ព្រឹក នៅចំណុចក្បែភ្នំអាជ្ញារៀម ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន។

ថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃចន្ទនេះ សមត្ថកិច្ចខេត្តសៀមរាបបានអះអាងថា ករណីមនុស្សធ្លាក់ពីលើដើមឈើបណ្ដាលឱ្យស្លាប់នេះ ជនរងគ្រោះ មាន
ឈ្មោះ វេត ម៉ៅ ភេទប្រុសអាយុ៣៦ ទីលំនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុអំពីហេតុការណ៍នេះនៅឡើយ។ បច្ចុប្បន្ន សាកសពជនរងគ្រោះ សាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖មនុស្សចំនួន៣នាក់ត្រូវបានមូលដ្ឋានអាវុធហត្ថស្រុកជីក្រែង ចាប់ខ្លួនករណីជួញដូរថ្នាំញៀន។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី២២ កុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រាច
ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យ១- ឈ្មោះ លូយ ប៊ុនលេង ( ហៅលាក់ ) ភេទប្រុស អាយុ ៣៥ឆ្នាំទីលំនៅ  ភូមិច្រាំងខ្ពស់ ឃុំកំពងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប(+ វិជ្ជមាន )។
២-ឈ្មោះ អ៊ន់ មិនា (ហៅពេញ) ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ភូមិច្រាំងខ្ពស់ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (+វិជ្ជមាន )
៣- ឈ្មោះ តេះ ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំទីលំនៅ ភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (+វិជ្ជមាន )។

ករណីនេះដកហូតវត្ថុតាង
– ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ
– ទូរស័ព្ទចំនួន ០២គ្រឿង
– ម៉ូតូ ចំនួន ០២គ្រឿង
– កង់អាគុយចំនួន ០១គ្រឿង
បច្ចុប្បនជនសង្សយ័និងវត្ថុតាងបានបញ្ជូនទៅការិ.ជំនាញ អ ហ ខេត្តសៀមរាបដើម្បី អនុវត្ត
និតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្មេងម្នាក់ត្រូវបានសមត្ថកិច្ចស្រុកវ៉ារិនរាយការណ៍ថា បានលង់ទឹកស្រះបណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចកោះថ្ម ស្ថិតនៅភូមិកញ្ចន់រុនឃុំប្រាសាទ ស្រុកវ៉ារិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះចិន បណ្តូល ភេទប្រុស អាយុ៥ឆ្នាំ។ មូលហេតុ ទៅមើលសន្ទូច ក៏រអិលធ្លាក់ទឹកស្រះ៕

Like 195
Comment 0
Share ចែកចាយ
Views 3.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធហត្ថស្រុកវ៉ារិន បានសហការជាមួយសង្កាត់រដ្ធបាលព្រៃឈើស្រែណូយ ធ្វើការបង្ក្រាបរថយន្តដឹកឈើ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង 19និហ30នាទីថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ
2024 នៅភូមិអូរំចេក ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី ហេ យ៉ែម មេបញ្ជាការរងស្រុក។

រថយន្តដែលបង្ក្រាបម៉ាក អ៊ីស៊ុយស៊ុយទ្រុបភើ ពណ័ត្រីអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2F- 5813 បើកបរដោយឈ្មោះ សេង សួង ភេទប្រុស អាយុ42ឆ្នាំ រស់នៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូនិគម ខេត្តសៀមរាប។ មានឈើធ្នង់ប្រភេទឈើប្រណិត គ្មានច្បាបអនុញត្ត ចំនួន25ដុំ ស្មើនឹង 0,6975ម៉ែត្រគូប។

បច្ចប្បន្ន តៃកុងនឹងរថយន្តដឹកឈើ ត្រូវប្រគល់ជូន សង្កាត់រដ្ធបាលព្រៃឈើស្រែណូយ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ជនសង្ស័យឈ្មោះ សំ ស៊ី ហៅ ស៊ីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើចំការបានចម្លើយសារភាពថា៖ ពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះ ពិតប្រាកដមែន ដោយកន្លងមកធ្លាប់មានទំនាស់ពាក្យសំដីនឹងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែខ្លួនបានគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២៤ ម៉ោងប្រហែល១៣ និង៣០នាទី បានផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតដាវ១ដើម ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះ កំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ចំកចំនួន៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើ សាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាព បានគេចខ្លួនតែម្តង។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដោយចំណាយ ពេលត្រឹមតែ២០ម៉ោង។

ករណីឃាតកម្មនេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិក្របៅ ឃុំសង្វើយ  ស្រុកជីក្រែង។ ជនរងគ្រោះ ឈ្មោះ នាវ ស្រីហ៊ុច (ជនរងគ្រោះ) ភេទស្រី អាយុ៣៣ឆ្នាំ។ ដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន៖ ១.ដាវដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ១ដើម មានប្រវែង០,៦២ម៉ែត្រ។ ២.ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព០១ (មានប្រឡាក់ឈាម)។ ៣.អាវផ្កាក្រហមសាច់ក្រណាត់ដៃវែងពាក់ធ្វើសកម្មភាព១។

កម្លាំងនគរបាលជំនាញបានធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន។ បច្ចុប្បន្នត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ បើតាមសមត្ថកិច្ច ករណីនេះផ្តើមចេញ ពីទំនាស់ពាក្យសំដីឈានដល់ការលបកាប់សម្លាប់ស្ត្រីឲ្យស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចស្រុកសូទ្រនិគមចាប់ខ្លួនករណីចែកចាយគ្រឿងញៀន។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចមុខផ្សារដំដែក ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគមខេត្តសៀមរាប ដោយកម្លាំងមូលដ្ឋានស្រុកសូទ្រគម ដឹកនាំដោយលោកវរសេនីយ៍ត្រីអុឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក។

ជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះម៉េង រំហ៊ាង ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
២/ឈ្មោះមាស រ៉ាឌី ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីនេះចាប់យកវត្ថុតាងរួមមាន៖
_ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ ទម្ងន់៣០,៨៧ក្រាម។
_ផាសស្អាប់១គ្រឿង ពណ៌ស ពាក់ស្លាកលេខសៀមរាប1AI 3778។
_ទូរសព្ទដៃចំនួន០២ គ្រឿងម៉ាក(OPPO ១គ្រឿង.VIVO ០១គ្រឿង។
-កូនកាបូបដៃដាក់លុយមួយមានប្រាក់ខ្មែរចំនួន ១៩០០ រៀល (មួយពាន់ប្រាំបួនរយរៀល)។
ឧបករណ៍ច្រកថ្នាំញៀន និងជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ប្រគល់អោយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាបបន្តនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានយុវជនមួយរូបបានធ្វើសកម្មភាពកាប់សម្លាប់បណ្ដាលស្លាប់ក្នុងថ្លុកឈាម។

សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅល្ងាចថ្ងៃពុធនេះថា ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៣និង៣០នាទី  ថ្ងៃទី ២០ខែកុម្ភ: ឆ្នាំ២០២៤ ស្ថិតក្នុង ភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែងខេត្តសៀមរាប។

សមត្ថកិច្ចបានថ្លែងថាករណី ឃាតកម្មនេះ ដោយ (អារក +កាប់ចំក្បាលនិងកាំបិត ) នៅចំណុចចំការដាំដំឡូង ខាងក្រោយផ្ទះបង្កតែម្ដង។ ជនសង្ស័យឈ្មោះ សំ ស៊ី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរ : មិនពិតប្រាកដទីលំនៅ ក្នុងភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែងខេត្តសៀមរាប។

សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាព ដោយយកដាវកាប់ទៅលើជនរងគ្រោះ បណ្ដាលអោយស្លាប់នៅក្នុងថ្លុកឈាម ដោយមានស្នាមអាកកនិងកាប់ចំក្បាល។

ជនរងគ្រោះ ឈ្មោះ ហ៊ាវ ហ៊ុច ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅ ភូមិ ឃុំ កេីតហេតុខាងលេី។

បើតាមសមត្ថកិច្ច ករណីនេះក្រុមសមត្ថកិច្ច បានចុះទៅអង្កេតស្រាវជ្រាវ នៅចំណុចកើតហេតុ លុះដល់ម៉ោង១០និង៤០នាទីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ កំលាំងនគរបាលបានឃាត់ខ្លួនុំបានជនសង្ស័យបាន។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដពិតប្រាកដមែន។ មូលហេតុ : ដោយជនរងគ្រោះ បានជេម៉ែជនសង្ស័យនិងមានទំនាស់ពាក្យសំដីនិងគ្នា។ សមត្ថកិច្ចបានដកហូតវត្ថុតាងដាវ ១ដើម។ បច្ចុប្បន្ន ករណីនេះនគរបាលអនុវត្តតាមផ្លូវច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យ​ រៀបចំសោភ័ណ​ និងសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់ផាប់ស្ទ្រីត បានសម្រេចណែនាំដល់ម្ចាស់ភោជនីយដ្ឋាន នៅតំបន់ផាប់ស្ទ្រីតទាំងអស់ពេលព្រឹក សូមរៀបចំទុកដាក់សម្ភារដោយត្រូវរក្សាចិញ្ចេីមផ្លូវសម្រាប់ភ្ញៀវថ្មេីជេីង។

-ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន​ ឬក្រុមហ៊ុនដែលបានការអនុវត្តឱ្យតុបតែងភ្លេីងកាត់ទទឹងផ្លូវត្រូវពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ​ និងល្អិតល្អន់ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវ។
-ត្រូវកំណត់រយៈពេល​ នៃការតុបតែងភ្លេីងលម្អនៅតំបន់ផាប់ស្ទ្រីត។

កិច្ចប្រជុំនៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅក្លឹបកម្សាន្តមនុស្សពេញវ័យ Cheer Club ក្រោមវត្តលោក​ នាក់​ ណេរ៉ុន​ អភិបាលរងខេត្តតំណាងលោកប្រាក់​ សោភ័ណ​ អភិបាល​ និងសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់ផាប់ស្ទ្រីតដោយមានការចូលរួមពីលោក​ នាយករដ្ឋបាល​ តំណាងមន្ទីរ​ អង្គភាព​ ទីចាត់ការ​ និងក្រុងសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កម្មករម្នាក់បានស្លាប់ដោយសារបាក់ដីសង្កត់ពីលើនិងពីរនាក់ទៀតបានរួចផុតពីសេចក្ដីស្លាប់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង៩និង១០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចប្លុកZ.៦២២៩ ស្តិតក្នុងភូមិតានី (ភូមិអភិវឌ្ឍន៍) ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

សមត្ថកិច្ចខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារនេះថា ករណីនេះ (បាក់ដីសង្កត់កម្មករ) នេះខណ:កម្មករកំពុងចុះបំពេញការងារ ជីកដាក់លូត្រង់ចំណុចខាងលើ។

សមត្ថកិច្ចបានថ្លែងបន្តថា ជនរងគ្រោះ ឈ្មោះ ជួង សត្យា ភេទប្រុសអាយុ២៦ឆ្នាំ (មុខរបរកម្មករកងវិស្វកម្ម សាងសង់រចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍រុនតាឯក) រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់ពេលបញ្ជូន មកសង្គ្រោះ នៅមណ្ឌលសុខភាពរុនតាឯក)។

បើតាមសមត្ថកិច្ច ឧបទ្ទវហេតុ នេះមូលហេតុ :ជនរងគ្រោះ និងកម្មករចំនួន២នាក់ទៀត បានចុះជីកដី ដើម្បីដាក់ប្រព័ន្ធលូ ស្រាប់តែបាក់ដីសង្កត់ពីលើតែម្ដង។ ចំណែកចំនួន២នាក់ទៀត បានក្រោកស្ទុះឡើងមកលើផុត នៅសល់តែជនរងគ្រោះម្នាក់ឯងតែប៉ុណ្ណោះ។

បច្ចុប្បន្នសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖លំនៅឋានរបស់ពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង។

ហេតុការណ៍បានកើតឡើង ថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2024 វេលាម៉ោង 9:30 នាទី ស្ថិតនៅភូមិជប់សោម ឃុំវ៉ារីនស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកវ៉ារិនបានប្រាប់ថា ករណីនេះម្ចាស់ផ្ទះ
ឈ្មោះ ថៃ នី ភេទប្រុសអាយុ 60 ឆ្នាំទីលំនៅភូមិជប់សោម ឃុំវ៉ារីន ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ផ្ទះដែលរងការខូចខាតមានទំហំ9×6ម៉ែត្រ ប្រក់ ស័ង្កសី ធ្វើអំពីឈើ សម្ភារៈខូចខាត រួមមាន៖ សូឡាមួយគ្រឿង អាគុយពីរ ម៉ាស៊ីនបាញ់ថ្នាំ 2 គ្រឿង។ ឈើគ្រឿងផ្ទះចំនួន 2 គូប ម៉ូតូម៉ាកគុប០1គ្រឿង សម្ភារៈប្រើប្រាស់ខូចខាតទាំងស្រុង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page33 Page34 Page35 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×