Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៤

ខេត្តសៀមរាប៖ អ្នកចម្រៀងម្នាក់និងមនុស្សចំនួន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចចម្រឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើង នៅវេលាម៉ោង០២និង៥០នាទី ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើប៉េតុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងពេលសមត្ថកិច្ច
បានចេញល្បាតការពារធានាសន្តិសុខ សណ្ដាប់ធ្នាប់ បង្ការទប់ស្កាត់រាល់បទល្មើស និងត្រួតពិនិត្យសកម្មភាពក្មេងទំនើង នាពេលយប់ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។

បើតាមសមត្ថកិច្ច ក្នុងពេលត្រួតពិនិត្យ ឃាត់ម៉ូតូម៉ាកស្មាស់វី C100 ផ្លាកលេខសៀមរាប 1H-1965 ចំនួន០១គ្រឿង ដែលជិះគ្នាចំនួន០2នាក់ ហៅសួរនាំហើយបានឆែកឃើញថ្នាំញៀននៅ និងខ្សែរមួកសុវត្តិភាព:

១.ឈ្មោះ ហុញ ថៃ  ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ថ្នាំញៀនលាក់ក្នុងមួកសវត្តិភាព)។

២.ឈ្មោះ ថន ផល្លា  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប(អ្នករួមដំណើរធ្វើតេស្តមានសារធាតុញៀននៅក្នុងខ្លួន)។

ជាមួយគ្នានេះដែរសមត្ថកិច្ចបាន
បន្តនិតិវិធីឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់បន្ថែមទៀត៖
១.ឈ្មោះ សែម សំភ័ស អាយុ១៩ ឆ្នាំភេទប្រុស មុខរបរកូនកាំបិត រស់នៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២.ឈ្មោះ សូត្រ រ៉ូឃី អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរច្រៀង រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៣.ឈ្មោះ វ័ន្ត វ៉ាន  អាយុ៣៨ ឆ្នាំ ភេទប្រុស មុខរបរសន្តិសុខ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
.
បើតាមសមត្ថកិច្ច ករណីនេះ ឃុតខ្លួនមនុស្ស៥នាក់
ដកហូតវត្ថុតាងរួមមាន:
-ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកកចំនួន០៣កញ្ចប់
-ម៉ូតូចំនួន០២គ្រឿង
.ទូរស័ព្ទចំនួន០៧គ្រឿង
បច្ចុប្បន្ន:ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅការិយាល័យគ្រឿងញៀនអនុវត្តតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៤

ខេត្តសៀមរាប៖មនុស្សចំនួនបីនាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០០នាទី លើលេខ២០២ ពីស្រុកពួក ទៅស្រុកអង្គជុំ ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលរដ្ឋត្រីញ័រ ក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដោយ (ម៉ូតូបុកបង្គោលថ្ម ហាមមិនអោយរថយន្តធុនធំចូល)។

គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AF-9039 បើកបរដោយឈ្មោះ ឡែម ពិត ភេទប្រុស អាយុ១៨ ឆ្នាំ នៅភូមិសំបួរ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប (គ្មានមួកសុវត្ថភាព របួសធ្ងន់) មានដឹកមនុស្ស២នាក់
១/.ឈ្មោះ ហាយ ឈួ ភេទប្រុស អាយុ២២ឆ្នាំ(មានពាក់មួកសុវត្ថិភាព របួសស្រាល)
២.ឈ្មោះ ឈិញ សិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា (មានពាក់មួកសុវត្ថិភាព របួសស្រាល) បើកបរទិសដៅពីត្បូងទៅជើង ។
+ករណីនេះបណ្តាលអោយ:
– របួសធ្ងន់មនុស្ស០១នាក់: ឈ្មោះ ឡែម ពិត ជាអ្នកបើកបរម៉ូតូ
-របួសស្រាលមនុស្ស០២នាក់
១/ឈ្មោះ ហាយ ឈូ ជាអ្នករួមដំណើរ
២/ឈ្មោះ ឈិញ សិត ជាអ្នករួមដំណើរ
ខូចខាត: ម៉ូតូ ១គ្រឿង (ធ្ងន់)។

ហេតុការណ៍នេះមូលហេតុ បើកបរក្នុងស្ថានភាពស្រវឹង។ កម្លាំងផ្នែកជំនាញសហការណ៍ជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រីញ័រ បានចុះវាស់វែងនិងសង្គ្រោះជនរងគ្រោះ ទៅមន្ទីពេទ្យប្រមូលវត្ថុតាងមកទុកនៅអង្គភាព ដើម្បីចាត់ការតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៤

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអះអាងថា រដ្ឋបាលខេត្តបានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ចំនួន ១៥កន្លែង នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នេះ។

លោកបានបង្ហើបឲ្យដឹងផងដែរថា នៅក្រោយការបញ្ចប់បុណ្យទន្លេ នេះ ទៅ រដ្ឋបាលខេត្ត បន្តរៀបចំធ្វើសង្ក្រាន្តសៀមរាប ដើមី្បបង្កលក្ខណៈ ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ នូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាចលករមួយក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របតាមប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជម្រុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។

លោកប្រាក់ សោ ភ័ណ អះអាងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និង ពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ក្នុងសាលប្រជុំសាលាខេត្ត​សៀមរាប នៅថ្ងៃពុធម្សិញមិញ អធិបតីភាព​ លោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់ កម្ពុជា ក្នុងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ខេត្តសៀមរាប និង បណ្តាខេត្ត នៅតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និង មានការអញ្ជើញមកចូលរួមពីបវកញ្ញាពិភពលោក និង ភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្ន អត្រាកក់បន្ទប់ស្នាក់នៅស្ទើតែអស់ទៅហើយ។

រដ្ឋមន្រ្តីបានរំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ និង ក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។ លោកបានជម្រុញឲ្យក្រុមការងារ គ្រប់ផ្នែកទាំងអស់ ត្រូវធ្វើការរៀចំឲ្យបានម៉តចត់ទាំងការងាររៀបចំសម្អាតបរិស្ថាន ស្ទឹងសៀមរាប ឲ្យស្អាត ការតុបតែងលម្អរ នៅតាមដងផ្លូវដោយមានការដាក់ប៉ាដាស្វាគមន៍ ដែលរចនារូបភាពទាក់ទាញ ដល់ភ្ញៀវ និង បន្ស៊ីទៅខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌។

រដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់អាជីវកម្ម ទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឲ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ។ ម៉្យាងទៀត លើការផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវធ្វើបង្ហាញពីផលិតផល ក្នុងស្រុក ដើមី្បលើកកម្ពស់ផលិតផល របស់ប្រជាពលរដ្ឋ យើង និង មិនត្រូវធ្វើការបង្ហាញពីស្រាបៀរនោះឡើយ។

សូមជម្រាបថា ពិធីបុណ្យទន្លេ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បំផុសចលនា មហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខេត្តសៀមរាប នេះជាលើក ទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេលក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេនេះ រៀបចំឡើង ក្រោមប្រធានបទ​ “ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ”​ ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួច អបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ហើយសាធារណជន អាចចូលរួមទស្សនា និង កម្សាន្តសប្បាយរីករាយចាប់ពីថ្ងៃទី១៥ ,១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីចំណុចសួនច្បារ មាត់ស្ទឹង ព្រះរាជដំណាក់ ទៅដល់ផ្សារចាស់៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២៤

ខេត្តសៀមរាប៖កុងស៊ីសមាគមន៍ គ្រប់គ្រងដោយឈ្មោះ ហៀប ងើយ ភេទ ប្រុស អាយុ៥៥ ឆ្នាំរស់នៅ ភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបង្ហូទឹកស្អុយចូលត្រពាំង រាប់ឆ្នាំ អាជ្ញាធរ ទើបតែដឹង៊

អភិបាលស្រុកប្រាសាទបាគង លោកសូរ ប្លាតុង បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន អំពីកង្វល់ របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈលោកមេភូមិរលួសខាងលិច កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០២៤ កន្លងទៅ ខ្ញុំបាទ បានណែនាំអោយក្រុមប្រឹក្សាឃុំរលួស សហការណ៍ជាមួយ មន្ទីរពេទ្យសត្វខេត្ត ពេទ្យសត្វស្រុក លោកមេភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ចុះទៅពិនិត្យ កន្លែងកុងស៊ីសមាគមន៍ គ្រប់គ្រងដោយឈ្មោះ ហៀប ងើយ ភេទ ប្រុស អាយុ៥៥ ឆ្នាំរស់នៅ ភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងបានណែនាំ អោយម្ចាស់កុងស៊ី រៀបចំធ្វើការគ្រប់គ្រងទឹកស្អុយអោយបានល្អ កុំបង្ហូរទឹកស្អុយ ចូលត្រពាំង និងមានក្លិននអាក្រក់ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បន្តទៀត។

អភិបាលស្រុករូបនេះបានបន្តថា ពាក់ព័ន្ធករណី ខាងលើនេះ អ្នកគ្រប់គ្រងកុងស៊ី បានយល់ព្រមបញ្ឈប់ ការបង្ហូទឹកស្អុយ ចូលត្រពាំងទៀត និងសន្យាបាញ់ថ្នាំសំលាប់មេរោគ អោយបានត្រឹមត្រូវ ។ ជាមួយគ្នានេះ ខ្ញុំបាទ ក៏បានណែនាំ អាជ្ញាធរមូលដ្ឋាន អោយបន្តតាមមើល ការអនុវត្តន៍ជាក់ស្តែង របស់ អ្នកគ្រប់គ្រងកុងស៊ីនេះ ក្នុងករណី មិនអនុវត្តន៍តាមកិច្ចសន្យា នៅតែបង្ករការរំខាន ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋទៀត រដ្ឋបាលស្រុក នឹងមានវិធានការបន្ត៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៤

ខេត្តសៀមរាប៖យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាប ដែលអង្គភាព សៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថានៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី មានករណីឆេះផ្ទុះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។

តាមរយៈរបាយការណ៍ស្រាវជ្រាវ បឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿង ខាងលើ នេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវ ហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេស របស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាល ដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ច ជំនាញ របស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវ បន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។

រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា ករណីគ្រោះថ្នាក់ នេះ មិនបានបង្កឱ្យរងរបួសដល់ភ្ញៀវ- ទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។

រដ្ឋបាលខេត្ត សូមស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការ ទទួលខុសត្រូវ ចំពោះមុខច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តា ជ្រាបជាព័ត៌មានុះ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៤

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក។

ហេតុការណ៍បានកើតឡើង ម៉ោង៨និង៣០នាទីថ្ងៃទី០៣ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅទឹកអូរ ខាងមុខផ្ទះជនរងគ្រោះ ប្រហែល៥០ម៉ែត្រ នៅភូមិស្ពានក្អែក ឃុំ កណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាម។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ កាយ កន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរសំណង់ រស់នៅភូមិ ស្ពានក្អែក ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ បានបាត់ខ្លួនប្រហែលម៉ោង១៨.០០នាទីល្ងាច ថ្ងៃទី០២ ខែមីនាឆ្នាំ២០២៤ ហើយបានរកឃើញ៨.៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ មូលហេតុៈដោយសារអង្គុយលេងទូរស័ព្ទនៅមាត់ទឹក ខ្យល់គរបណ្ដាលឲ្យរអិលជើងធ្លាក់ទឹកលង់ទឹកស្លាប់។

តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ ពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៤

ខេត្តសៀមរាប៖ ជនសង្ស័យជំនួន 5 នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្ល ពាក់ព័ន្ធគ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើង ត្រង់ចំណុចភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប នៅវេលាម៉ោង២២:០០នាទី ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។

ជនសង្ស័យចំនួន០៥នាក់៖
១.ឈ្មោះ ហេង ហៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប(ធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួន)។
២.ឈ្មោះ ប្រាក់ សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកលក់ទឹក ទីលំនៅបច្ចុប្បន្ន ភូមិរការ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្ដសៀមរាប(រកឃើញមានគ្រឿងញៀនក្នុងខ្លួន០១កញ្ចប់)។
៣.ឈ្មោះ កន សំនិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប(ធ្វើតេស្តរកឃើញមានសារធញៀនក្នុងខ្លួន)។
៤.ឈ្មោះ ពេជ្រ រាជ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក ទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប(ធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួន)។
៥.ឈ្មោះ សេរី វិច្ឆ័យ ភេទប្រុស អាយុ២៥ មុខរបរបុគ្គលិកធនាគា រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប(មានសម្ភារប្រើប្រាស់គ្រឿងញៀននៅក្នុងកែបម៉ូតូ)។
+ដកហូតវត្ថុតាងរួមមាន៖
-ម៉្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់។
-ម៉ូតូចំនួន០៣គ្រឿង។
-ទូរស័ព្ទដៃចំនួន០៣គ្រឿង៕

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៤

ខេត្តសៀមរាប៖ម៉ូតូចំនួន 2 គ្រឿងបានបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០២និង៥០នាទី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ នៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1K-2277   បេីកបរ ដោយឈ្មោះ ឃ្លោក រ៉ាណេត ភេទប្រុស អាយុ ២៤ឆ្នាំ និងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1B2822 បើកបរដោយឈ្មោះ ពេជ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ករណីនេះ បណ្តាលឲ្យ មនុស្សស្លាប់ឈ្មោះ ពេជ វាសនា ឯ ឃ្លោក រ៉ាណេតរបួសធ្ងន់១នាក់។ ខូចខាត ម៉ូតូចំនួន០២គ្រឿង។ មូលហេតុ នាក់ទាំងពីរបើកបរខ្វះការប្រយ័ត្ន៕

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាស សូមអបអរសាទរខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ចំនួន ៨៣ឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ឆ្នាំ២០២៣។

សូមជម្រាបថា ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់បានធ្វេីឱ្យខេត្តសៀមរាបទទួលបាននូវសុខសន្តិភាព​ និងសណ្តាប់ធ្នាប់របៀបរយបានទូទាំងខេត្ត​។ កត្តានេះបានធ្វេីឱ្យខេត្តទទួលបានការកោតសរសេីរពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងមហាផ្ទៃ ដែលបានវាយតម្លៃការអនុវត្តការងារ​ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ប្រចាំឆ្នាំ២០២៣​ របស់ខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម​ :
-ចំណាត់ថ្នាក់លេខ១ ទទួលបាន​ ៨៣ ឃុំសង្កាត់ កើន ១៦​ ធៀបនឹងឆ្នាំ២០២២
– ចំណាត់ថ្នាក់លេខ២ ទទួលបាន​ ១៥ ឃុំ​ សង្កាត់
– ចំណាត់ថ្នាក់លេខ៣ ទទួលបាន​ ២ឃុំ​ សង្កាត់។

ជាមួយនឹងលទ្ធផលល្អប្រសើរជាងឆ្នាំ២០២១ និង២០២២នេះ ​ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត​ ក្នុងការបង្រ្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសេីរ​ដែលធ្វេីឱ្យខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសេីរគួរជាទីមោទក៕

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់និងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។

ការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នេះដើម្បីចាត់វិធានការតាមនីតិវីធីច្បាប់ ក្រោយពីបានសាកសួរពាក់ព័ន្ធនឹងការផលិតឧបករណ៍នេសាទខុសច្បាប់។

សូមជម្រាបថា ប្រតិបត្តិការ បង្ក្រាបធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងរោងសិប្បកម្មកែច្នៃ ផលិត ទិញ-លក់ ដឹកជញ្ជូន និងរក្សាទុកឧបករណ៍ ឆក់ត្រីខុសច្បាប់ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកម្លាំងចម្រុះ តាមបញ្ជារបស់ព្រះរាជអាជ្ញារង។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា
នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានរកឃើញវត្ថុតាងពាក់ព័ន្ធ នឹងការផលិត នឹងទិញលក់ឧបករណ៍ឆក់ត្រី រួមមាន ត្រង់ស៊ីសស្ទឺ ដមអេកូបំលែងភ្លើង កង់ដង់ ដុំភ្លើង គ្រឿងបង្គុំ ខ្សែលួសសម្រាប់រំដុំភ្លើង ប្រអប់ផ្គុំ (ដុំស្នួក) និងទូរស័ព្ទដៃ។ ម្ចាស់ទីតាំងឈ្មោះ មុត វ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ។

សូមជម្រាបថា ជនសង្ស័យ ឈ្មោះ មុត វ៉ា រូបនេះ បានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ទៅតាមបណ្តាខេត្តចំនួន៦ ដូចជា ខេត្តកំពង់ធំ ពោធិសាត់ បាត់ដំបង ក្រចេះ ព្រៃវែង និងត្បូងឃ្មុំ៕

Like 195
Comment 0
Share ចែកចាយ
Views 2.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កុមារាសិស្សសាលាម្នាក់ ជិះម៉ូតូទៅរៀន ត្រូវបានរថយន្តបុក បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធម្ម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១១ ព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបំបែកភោជនីយ៍ដ្ឋានស្រីគូលេន ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃ ព្រហស្បតិ៍នេះ សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តនិងម៉ូតូ។ រថយន្តកូរ៉េមា៉កហ៊ីយ៉ាន់ដាយពណ៌ទឹកក្រូច ពាក់ផ្លាកលេខ សៀមរាប៣A-៣៦២៦។ ចំណែកម៉ូតូម៉ាក Suomer Xពណ៌ក្រហមលាយស មិនមានផ្លាកលេខ បើកបរដោយឈ្មោះ រី ភក្តី ភេទប្រុសអាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។

សមត្ថកិច្ចបានថ្លែងបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ហើយម៉ូតូរងការខូចខាតនិងរថយន្តកំពិតកាងខាងមុខ។

សមត្ថកិច្ចបានថ្លែងបញ្ជាក់ថា ករណីនេះមូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកម៉ូតូឆ្លងផ្លូវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន(ផ្លូវបំបែកជា៣)។

បច្ចុប្បន្នរថយន្តនឹងម៉ូតូ ត្រូវបាននគរបាលរក្សាទុកនៅអធិការដ្ឋានស្រុកបន្ទាយស្រី។ចំណែកសាកសព ជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ គោលចំនួនពីរក្បាលនិងសម្ភារៈមួយចំនួនទៀតត្រូវបានអគ្គីភ័យឆាប់ឆេះទាំងស្រុក។

ហេតុការណ៍បានកើតឡើង ថ្ងៃព្រហស្បតិ៍៥រោច ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥ និង៣០នាទី នៅចំណុចភូមិស្តៅឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកស្រីស្នំបានឲ្យដឹងថា អគ្គីភ័យឆេះរោងគោ (ក្រោលគោ) ម្ចាស់មានឈ្មោះ នួន  តេង ភេទប្រុសអាយុ៦០ឆ្នាំ (ជាអតីតយុទ្ធជន ឈ្មោះ ម៉ៅ  ម៉ុន)។

សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចេញពីព្រីដោតឌុយភ្លើង។

បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍អគ្គិភ័យនេះ រងការខូចខាតនិងបាត់បង់៖ ងាប់សត្វគោចំនួន០២ក្បាល។ ប្រាក់រៀលចំនួន៥២០,០០០រៀល(ប្រាំរយម្ភៃប្រាំពាន់រៀល) និងសម្ភារៈ
មួយចំនួនដូចជា ខោអាវ សំណាញ់ ស្បៃសំរាប់ហាលស្រូវជាដេីម ដោយម្ចាស់គាត់ធ្វេីកន្លែងដេកជាប់និងរោងគោ (ក្រោលគោ)តែម្ដង ករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page32 Page33 Page34 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×