Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖អតីតយុទ្ធជនចំនួន០៣ដោយគ្រួសារទី០១លោក ផុន ផល ជានិវត្តជន អត្តលេខRA 01002006 រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង

-ទី០២/គ្រួសារលោក ជិម ធឹម ជានិវត្តជន អត្តលេខRA 12002177 រស់នៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង
-ទី០៣/គ្រួសារលោក សឿន សុខ ជានិវត្តជន អត្តលេខRA 10001592 រស់នៅភូមិគីរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង បានទទួលអំណោយផ្ទះថ្មីពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងនៅថ្ងៃទី១០ខែមិថុនានេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោកសូរ ប្លាតុងនិងក្រុមការងារក៏បានផ្តល់ជូន បន្ថែមនូវគ្រឿងឧបភាគបរិភោគមួយ និងថវិកាចំនួន១៥ម៉ឺនរៀល​សម្រាប់គ្រួសារនីមួយៗ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានអាជីវករនិងសន្តិសុខឃាត់ខ្លួន ប្រគល់ឱ្យនគរបាល បន្ទាប់ពីបានធ្វើសកម្មភាពលួចលុយពីស្ត្រីម្នាក់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ស្ថិតនៅចំណុចក្នុងបរិវេណក្នុងផ្សារក្រោមភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកណុប សារ៉ាក់អធិការនគរបាលក្រុងសៀមរាបបានដឹងថាជនសង្ស័យឈ្មោះយស់ ស្រីម៉ៅ ភេទស្រី  អាយុ៤៣ឆ្នាំមុខរបរពុំពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀនរាប ពាក់ព័ន្ធករណីអំពើលួច (យកប្រាក់)។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថានៅម៉ោងកើតហេតុជនសង្ស័យ បានដើរទៅផ្សារក្រោម គោលបំណងទៅទិញម្ហូប ពេលដើរទៅដល់កន្លែងលក់ចានឆ្នាំងស្រាប់តែឃើញមានស្រ្តីចំណាស់ម្នាក់ដើរចេញពីកន្លែងលក់ចានឆ្នាំបានបន្តិច កន្លែងនោះចង្អៀតមានមនុស្សច្រើន ខ្លួនក៏បានដើរតាមពីក្រោយហើយយកដៃស្ដាំលូកយកប្រាក់នៅហោប៉ៅខាងឆ្វេងរបស់ជនរងគ្រោះ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលុយចំនួន៥០ដុល្លារ និងប្រាក់ខ្មែរចំនួន២៨៤០០០រៀល។
លោកអធិការបន្តថាជនសង្ស័យក្រោយពីធ្វើសកម្មភាពលួចរួច ជនរងគ្រោះ ក៏ចាប់បានភ្លាម ហើយក៏មានសន្តិសុខផ្សារនាំយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីសាកសួរ។ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន។ករណីនេះដល់នគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុងរួមទាំងសម្ភារផងដែរ។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះទ្រឿន សាយ័ន ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅចំណុចភូមិ ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេត កូនលេងដែកកេះដុតឆេះជញ្ជាំងស្បូវ ម្ដាយរវល់ដាំបាយ។ ករណីនេះបណ្ដាលអោយឆេះអស់ផ្ទះ០១ខ្នងសង់ពីឈើប្រក់ស្បូវ ជញ្ជាំងស្បូវទំហំ៤មx៦ម.លុយដុល្លា៥០០ដុល្លា.លុយខ្មែរ៦០មុឺនរៀល.ស្រូវ០៥ការ៉ុង.អង្ករ០១ការ៉ុង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ទោះយ៉ាងណាករណីនេះមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ដោយសារតែដួលក្នុងបន្ទប់ទឹក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤ និង ២០នាទី ថ្ងៃទី១០មិថុនាឆ្នាំនៅក្រោមផ្ទះខ្លួនឯង ក្នុងភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ចាន់ ប៉ក់ ភេទប្រុសអាយុ៦៤ឆ្នាំ រស់នៅភូមិ ឃុំកេីតហេតុខាងលេី។

សមត្ថកិច្ចបានបញ្ជាក់ថាតាមការបំភ្លឺរបស់ប្រពន្ធ និងមានការធ្វេីកោសល្យពិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានរអិលជេីងដួល ស្លាប់ក្នុងបន្ទប់ទឹកតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖អគារស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង០២នាទីយប់រំលងអាធ្រាត ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅ
សង្កាត់រដ្ឋបាលព្រៃឈើ ស្ថិនៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីបាត់បង់
-ស្នាក់ការមួយខ្នងទំហំ០6ម៉ែត្រគុណ០៧ម៉ែត្រកម្ពស់ម៉ែត្រជញ្ជាំងក្តារ ប្រក់សង្គ័សី។ ក្នុងនោះ
កៅអីតុត្តា០៥តុចំនួន០២ទូរដាក់ឯកសារ០១ សម្លៀកបំពាក់ ចានឆ្នាំងសម្ភារខូចខាតទាំងស្រុង។បើតាមសមត្ថកិច្ចថាមូលហេតុ អ្នកប្រចាំការដុតភ្លើងដាំបាយរួចពុំបានពន្លត់បណ្តាលឲ្យរាលឆេះតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយសារតែឃើញត្រីជាច្រើនក្បាល បានងាប់ជាបន្តបន្ទាប់ដោយសាររីងទឹកអស់ក្នុងកសិណប្រាសាទបាគង។ហេតុការណ៍ប្រទះឃើញនេះកើតឡើងនៅរសៀលថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅកសិណប្រាសាទបាគង ក្នុងងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រជាពលរដ្ឋដែលប្រទះឃើញត្រីនោះបានរៀបរាប់ថា ត្រីដែលងាប់នោះគឺមានដូចជាត្រីប្រា ចំនួន១២ក្បាល ដែលក្នុងមួយក្បាលមានទម្ងន់ជាង២០គីឡូក្រាម និងក្នុងនោះមានត្រីជាច្រើនមុខទៀត មានតូចមានធំ។

ប្រជាពលរដ្ឋបន្តថា ដោយមានការអាណិតអាសូរត្រី ពលរដ្ឋនិងព្រះសង្ឃបាននាំគ្នាយកទៅកប់ មិនហ៊ានយកទៅហូបទេព្រោះខ្លាចបាប។ត្រីប្រាទាំងនេះត្រូវបានគេប្រទះឃើញប្រហែលជាជាង២០ឆ្នាំមកហើយ ដោយគ្មាននរណាហ៊ានចាប់វាទេ។បើតាមពលរដ្ឋបន្តថា មិនគួរដដែលអ្នកទទួលបន្ទុកថែរក្សាកសិណប្រាសាទ នេះទុកឲ្យទឹករីងបែបនោះទេ។

ពាក់ព័ន្ធករណីនេះគេនៅមិនទាន់ឃើញជំនាញទទួលបន្ទុកលើការងារនេះចេញសេចក្ដីបំភ្លឺនៅឡើយទេ។ ប៉ុន្តែមន្ត្រីអាជ្ញាធរស្រុកប្រាសាទបាគង បានឲ្យដឹងថា ពិតជាមានករណីត្រីប្រាងាប់មែន។មន្ត្រីថា ការដែលត្រីនេះងាប់គឺដោយសារតែរីងទឹកក្នុងកសិណអស់ជាច្រើនថ្ងៃ។ត្រីប្រាដែលងាប់នោះមានចំនួន១២ក្បាល ហើយត្រូវបានយកទៅកប់។ចំណែកត្រីមួយចំនួនទៀតត្រូវបានអាជ្ញាធរបូមទឹកយកជួយសង្គ្រោះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២០

ខេត្តសៀមរាប៖មន្ត្រីបានថ្លែងនៅរសៀលថ្ងៃនេះថា ករណីជម្លោះពាក្យសម្តីរហូតឈានដល់វាយតប់គ្នា ទៅវិញទៅមករវាងអ្នកលក់លក់នំប៉័ងនិងអ្នកលក់ពេជ្រ នៅក្រុងសៀមរាប សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងទៅដៃតុលាការ។

មន្ត្រីនគរបាលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា  ករណីហិង្សាដោយចេតនានេះ ( វ៉ៃគ្នាទៅមក ) រវាងឈ្មោះលាំង តារា ភេទប្រុស អាយុ៥២ឆ្នាំមុខរបរជាម្ចាស់ហាងនំបុ័ងយីហោនាគព័ន្ធ ស្នាក់នៅភូមិកើតហេតុនឹងឈ្មោះឌឿន សារឿន ភេទប្រុស អាយុ២៨ឆ្នាំមុខរបរជាអ្នកគ្រប់គ្រងហាងពេជ្រយីហោ មុន្និន១៦៨ ដោយមានថៅកែឈ្មោះឈិវ មុន្និន ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិកើត។

មន្ត្រីបានថ្លែងបញ្ជាក់ថា មូលហេតុបង្កឲ្យមានករណីខាងលើ គឺឈ្មោះឌឿន សារឿន បានឮសម្លេង របស់ឈ្មោះលាំង តារា និយាយដៀមដាមដោយឈ្មោះឌឿន សារឿន ថាការនិយាយខាងលើគឺសំដៅទៅលើថៅកែរបស់ខ្លួន ទើបមានការប្រតាយប្រតប់នឹងគប់គ្នាតែម្តង។ មន្ត្រីបានបញ្ជាក់ថាករណីនេះកម្លាំងនគរបាលរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

បើតាមមន្ត្រីបានបញ្ជាក់ថាជុំវិញហេតុការណ៍នេះ សមត្ថកិច្ចហាក់ពិបាកក្នុងការស៊ើបអង្កេតដោយសារខាងថៅកែលក់នំប៉័ង បានមកប្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ។ ចំណែកភាគី ខាងម្ចាស់ហាងលក់ពេជ្របានទៅដាក់ពាក្យបណ្តឹងនៅអាវុធហត្ថខេត្ត។ ដូច្នោះហើយបានជាសមត្ថកិច្ចមានការពិបាកប្រមូលវត្ថុតាង ទើបត្រូវបញ្ជូនទៅតុលាការ ទុកឲ្យអ្នកកាត់ក្ដីតែម្ដង។

សូមបញ្ជាក់ថាហេតុការណ៍ជម្លោះនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី០៨ខែមិថុនាម្សិលមិញនៅចំណុចហាងពេជ្រយីហោ មុន្និន១៦៨ និងហាងនំបុ័ងយីហោនាគព័ន្ធ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៧និង៣០នាទីថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះឆាយ ឈុន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាករណីដេកស្លាប់ នេះមូលហេតុ បណ្ដាលមកពីខ្យល់គរ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ បញ្ជាក់ថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅថ្ងៃទី០៨ខែមិថុនានេះចុះពិនិត្យមើល គ្រឿងសម្ភារបរិក្ខារ និង​អគារការិយាល័យច្រកចេញចូលតែមួយ​ នៃរដ្ឋបាលស្រុកប្រាសាទបាគង ដែលទើប​សាងសង់​រួចរាល់​ ត្រៀម​ នឹងរៀបចំពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​ នាថ្ងៃទី១៦​ ខែមិថុនា​២០២០​ខាងមុខនេះ​។

ក្រោយពីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​រួចរាល់ការិយាល័យច្រកចេញចូលតែមួយនេះ​ នឹង​រួមចំណែក​យ៉ាងសកម្ម​ ក្នុងការបម្រើសេវាប្រកបដោយ តម្លាភាព រហ័សទាន់ពេលវេលា ស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 8.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តសៀមរាប៖លោក​ ស៊ុំ​ វ៉េ​ ត្រូវបានប្រកាសជាស្មៀនឃុំ នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បន្ទាប់ពីស្មៀនឃុំចាស់បានទទួលមរណ:ភភាពកាលពីពេលកន្លងទៅ។
ការប្រកាសនេះធ្វើនៅព្រឹកមិញនេះ ក្រោមវត្តមានលោក នឹម សុវណ្ណ អភិបាលរងស្រុក។
លោក នឹម សុវណ្ណ បានថ្លែងថាលោកស្មៀនឃុំត្រូវខិតខំបំពេញការងារ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន និងតាមការណែនាំពីថ្នាក់ដឹកនាំក្នុងគោលបំណងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ។ ស្មៀនឃុំត្រូវធ្វើសេនាធិការដល់ក្រុមប្រឹក្សាឃុំ របស់ខ្លួនក្នុងការកាត់ត្រា និងការថែរក្សា ការពារចលនវត្ថុ និងអចលនវត្ថុទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជនរបស់ឃុំ។ដោយ ស្មៀនឃុំត្រូវធ្វើសេនាធិការអោយក្រុមប្រឹក្សាឃុំ ក្នុងការធ្វើសេចក្តីសម្រេច និងអនុវត្តសេចក្តីសម្រេចនានា ដោយអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាននានា ដែលបានអនុម័តដោយគណៈកម្មាធិការជាតិគាំទ្រ ឃុំ សង្កាត់។
អភិបាលរងក៏បានផ្សព្វផ្សាយពីវិធីការពារជំងឺកូវិដ១៩ សូមកុំធ្វេសប្រហែសខ្លួនអោយសោះព្រោះជំងឺនេះ កាចសាហាវណាស់វាបានរាលដាលលើពិភពលោក ដូចនេះយើងត្រូវចូលរួមការពារនិងអនាម័យអោយបានគ្រប់ៗគ្នា​តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថាពិធីប្រកាសនេះ មានលោកនាយករដ្ឋបាលស្រុក​ មន្ត្រីសាលាស្រុក មេឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងអនុវិទ្យាល័យក្នុងឃុំ តំណាងសមាគម​ អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ៣៧នាក់ស្រី១៩នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅនៃខេត្តសៀមរាប បានថ្លែងថាការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជឈើគ្រញូងនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ  ឆ្នាំ២០១៧-២០១៨និង២០១៩។

លោកសេង លន បន្តថាករណីនេះគឺដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់។
លោកក៏បានអំពាវនាវឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់ផងដែរ។
លោកថ្លែងយ៉ាងដូច្នេះក្នុងពេលចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ នៅពីថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២០នេះ។
លោក សេង លន ក៏បានសំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិតគ្នា ខណៈដែលដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅប្រមាណជាង១ម៉ឺន៨ពាន់ហិកតា កំពុងបង្កឲ្យមានគ្រោះបាត់​បង់ដីព្រៃ ដោយការទិញលក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋហាក់សម្ដែងនូវការមិនសប្បាយចិត្តចំពោះរថយន្តធំៗដែលបានដឹកថ្មចេញពីក្រុមហ៊ុនចំនួនពីរបណ្ដាលឲ្យខូចផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់ជាយូណាស់ហើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុនកិនថ្មចំនួន០២កន្លែង គឺក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ កំពុងតែធ្វើអាជីវកម្មកិនថ្មបំផ្លាញធនធានធម្មជាតិនៅ(ភ្នំព្រៃបាំង)ជិតរលាយហិនហោចទៅហើយ ដែលមានទីតាំងស្ថិតនៅភូមិ ដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះមានរថយន្តធំៗបានដឹកជញ្ចូនថ្មបំផ្លាញផ្លូវថ្នល់០២ខ្សែខូចទាំងស្រុងផងដែរ។ ដោយផ្លូវទី០១គឺចាប់ពីឃុំគោកដូងទៅទល់និង ឃុំល្វាទ្រាំង ស្រុកវ៉ារិន។ មួយខ្សែទៀតចាប់ពីឃុំគោកដូង មកទល់នឹងឃុំលាងដៃ ស្រុកអង្គរធំ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក វុទ្ធី មេការក្រុមហ៊ុនថៃ បានប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់មកលើក្រុមហ៊ុនរបស់លោកមិនត្រឹមត្រូវទេ។ លោកវុទ្ធី ថា ផ្លូវថ្នល់ខូចហិនហោចនោះគឺមានក្រុមហ៊ុនកូរ៉េមួយទៀតដឹកជញ្ជូនយ៉ាងសកម្មជាងក្រុមហ៊ុនរបស់លោកទៅទៀត ហើយក៏មាន រថយន្ដដឹកដំឡូងមីរបស់ពលរដ្ឋផងដែរ។
ចំណែកលោកលុក ផុស អភិបាលស្រុកអង្គរជុំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកនិងជំរុញឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលឡើងវិញដើម្បីកុំឲ្យមានការខូចខាតហិនហោចផ្លូវនិងផលប៉ះពាល់មកលើពលរដ្ឋធ្វើដំណើរ។
អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយពីលោកមាស ជូរានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនៅឡើយទេជុំវិញការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះ តើច្បាប់ដែរឬយ៉ាងណា។
ប្រជាពលរដ្ឋបានលើកឡើងថាថា កសិផលរបស់ពួកគាត់ក្នុងមួយឆ្នាំបានទទួលផលតែមួយដងគត់ វាមិនសាកសមនិងខូចផ្លូវនោះទេ។ ទោះយ៉ាងណាប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនិងធ្វើការដោះស្រាយបញ្ហាផ្លូវខូចទាំងនេះ។
សូមបញ្ជាក់ថាកាលកន្លងទៅប្រជាពលរដ្ឋបាននាំគ្នាបិទផ្លូវមិនឲ្យរថយន្តដឹកថ្មរបស់ក្រុមហ៊ុនខាងលើធ្វើចរាចណ៍នោះឡើយដោយពួកគាត់ថាបានបង្កឲ្យមានការដីហ៊ុយទ្រលោមនិងធ្វើឲ្យផ្លូវក្នុងតំបន់រស់នៅពួកគាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page213 Page214 Page215 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×