Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
តំណាងអភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំអំណោយជូន គ្រួសារភៀសសឹកចំនួន ៩០៤គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់
ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា
ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ចាម
ផ្ទះឡានម៉ូតូឆេះទាំងស្រុង និងមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល ករណីអគ្គីភ័យនៅស្រុកសូទ្រនិគម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២១

ភ្នំពេញ៖ថ្ងៃទី ០៥ ខែមករាឆ្នាំ ២០២១ ជាថ្ងៃខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច ហ៊ុនសែន បានសរសេរសារ នៅលើទំព័រហ្វេសប៊ុក របស់សម្ដេចនៅព្រឹកនេះថា៖
ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២១)។

ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។

ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។

ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។

ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។

ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។
ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១

ខេត្តកំពង់ចាម៖រថយន្តដឹកឈើ របស់ក្រុមហ៊ុនស៊ីងបាយអូថេក១គ្រឿង បានក្រឡាប់ផ្ងារជើងធ្លាយចេញមកសុទ្ធតែឈើប្រភេទលេខ១ ប្រមាណជាង៣០ម៉ែត្រគូប ជ្រៀកជាបួនជ្រុង​ ប្រវែងជាង៣ម៉ែត្រ​ ខណៈ​ដែល​អ្នក​បេីកបរ​រថយន្ត​រងរបួស​ស្រាល​ម្នាក់​។

ហេតុការណ៍​នេះ​ បានកេីតមានឡើង នៅព្រឹកថ្ងៃទី០៤ ខែមករា​ ឆ្នាំ​២០២១​ នៅ​កំណាត់​ផ្លូវចូលភូមិគីឡូ៣​ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​។

ប្រភព​បាន​ឲ្យ​ដឹងថា​ រថយន្ត​ដឹក​ឈេី​ខាងលេី​ មាន​លិខិតច្បាប់អនុញ្ញាត​ ឲ្យដឹកជញ្ជួនឈេី ក្នុងមួយគ្រឿងប្រមាណជាង១៧ម៉ែត្រគូបតែប៉ុណ្ណោះ និងជាឈើប្រភេទឈេីលេខ៣ ចេញពីទឹកដីខេត្តក្រចេះឆ្ពោះទៅកាន់ខេត្តកណ្តាល។ ប៉ុន្តែបើតាមការកត់សម្គាល់ឈើប្រភេទសុក្រំ ស្រឡៅ កែច្នៃជារាងជ្រុងៗបែបនេះជាប្រភេទឈើនាំចេញទៅក្រៅប្រទេស។

ប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា មានរថយន្តដឹកឈើដូច​រថយន្ត​ក្រឡាប់​នេះច្រើនគ្រឿងណាស់ ក្នុងមួយយប់ៗ ដែលធ្វើសកម្មភាព​បែបនេះ​ជាច្រើនខែមកហើយ គឺបើកបរលឿនៗណាស់​ដោយ​គ្របតង់បិទជិតផ្នែកទ្រុង ឬរឺម៉ក។

ជាក់ស្តែងរថយន្តដែលក្រឡាប់នេះ គឺគ្មានឧបសគ្គនៅខាងមុខឡើយ គឺបណ្តាលមកពីបើកបរលឿន ផ្លូវចុះចំណោត និងផ្លូវកោងទើបក្រឡាប់តែម្តង។

ជុំវិញករណីរថយន្តដឹកឈើក្រឡាប់ នេះ លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា រថយន្តដឹកឈើក្រឡាប់នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ​ ចំពោះ​បើថា ដឹកលើសច្បាប់អនុញ្ញាត និងខុសប្រភេទពីលេខ៣ ទៅ​ជា​លេខ១នោះ​ លោកនឹង​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះទៅវាស់វែងពិនិត្យជាក់ស្តែង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១

នៅថ្ងៃនេះ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេះរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ នៅព្រលានយន្ដហោះប្រទេសនេប៉ាល់។

ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត ដោយឡែក ភាគីនេប៉ាល់មានការចូលរួមពីតំណាងរដ្ឋាភិបាល នៃប្រទេសនេះផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជិវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាពសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ ឯកឧត្តមបន្ដថា នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី គឺមិនអាចខ្វះបានទេ ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃជំងឺដ៏សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅដំណាក់កាលក្រោយជំងឺរាតត្បាត។

អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាព នៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាល រវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិ ដើម្បីជម្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏មានសក្តានុពលយូរអង្វែង មកលើជីវភាពរស់នៅរបស់ប្រជាជន។

គួរជម្រាបថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ២ពាន់គូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់​ អគារទីចាត់ការ ១ខ្នង​ ទំហំ១១ គុណនឹង ៧,៧ម៉ែត្រ ស្ថិតនៅ​ក្នុង​សាលាបឋមសិក្សា ទក្សិណ ក្រុងកំពង់ចាម ដែលជាអំណោយរបស់ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបាន​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

លោក មួង ស៊ីថាន នាយកសាលាបឋមសិក្សាទក្សិណ បានឲ្យដឹងថា ដោយ​មានការ​ឆ្លើយតបតាមសំណូមពរ របស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ជាពិសេស ផ្អែកតាមស្ថានភាពជាក់ស្ដែង ដែលអគារទីចាត់ការចាស់ មានសភាពទ្រុឌទ្រោម បានកសាងឡើងតាំងពីឆ្នាំ១៩៣៦ មកនោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្ដល់នូវអំណោយ​អគារ​ទីចាត់ការថ្មី ១ខ្នង នេះឡើង ដើម្បី ជួយសម្រួលដល់ការបំពេញការងារ ប្រចាំថ្ងៃ របស់លោកគ្រូ អ្នកគ្រូ។

លោក​អ៊ុន ចាន់ដា ក៏បានជម្រុញទៅដល់ក្រុមជាង ឲ្យយកចិត្តទុកដាក់ លើការងាររបស់ខ្លួន ឲ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បី ទទួលបានទីចាត់រឹងមាំ សម្រាប់បំពេញការងារ របស់លោកគ្រូ អ្នកគ្រូ ។

លោក​ ក៏បាន​ធ្វើ​ការ​ណែនាំដល់ លោកនាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឲ្យ​ជួយតាមដាន លើការងារអនុវត្ត របស់ក្រុមជាង ឲ្យបានជាប្រចាំ ផងដែរ ។

គួរកត់សម្គាល់ថា នាបច្ចុប្បន្ននេះ សាលាបឋមសិក្សាទក្សិណ ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ មានអគារសិក្សា៣ខ្នង ស្មើនឹង ១៥បន្ទប់ ក្នុងនោះ ២អគារ កសាងឡើងនៅក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩៣៦ និង ១អគារ ទៀត ជាអគារថ្មីកម្ពស់ ២ជាន់ កសាងនៅឆ្នាំ២០០១ ជាជំនួយនៃគម្រោងក្រែប ( CREP) របស់សហគមន៍អឺរ៉ុប ។ ក្រៅពីនោះ ក៏មានអគារទីចាត់ការ ១កន្លែង កសាងឡើងតាំងពីឆ្នាំ១៩៣៦ និងបណ្ណាល័យ ១កន្លែង ជាជំនួយរបស់អង្គការជប៉ុន កសាងនៅឆ្នាំ២០១៤ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១

ភ្នំពេញ៖អំណោយ របស់ រាជរដ្ឋាភិបាល កម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស ចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករា នេះ។

អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារៈបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១


ខេត្តសៀមរាប៖គិតត្រឹមថ្ងៃទី៣ខែមករាឆ្នាំ២០២១ ម្សិលមិញនេះ គ្រឿងបង្គំនៃផ្ទះចំនួន១៣៩ ខ្នងក្នុងចំណោមផ្ទះចំនួន ៤៣០ ខ្នង របស់ ពលរដ្ឋ ដែលបានស្មគ្រ័ចិត្ត រុះរើចេញពី ដីចំណី ស្ទឹង ទៅទីតាំងថ្មី ត្រូវបាន ក្រុម ការងារ នៃរដ្ឋបាល ក្រុងសៀមរាប ដឹកនាំដោយ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ជួយដឹកជញ្ជូនចេញ ទៅទីតាំង ថ្មី នៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ការបញ្ជូនរថយន្តជាច្រើនគ្រឿង ទៅជួយដឹកជញ្ជូនសម្ភារ និងគ្រឿងឈើបង្គំ នៃផ្ទះពលរដ្ឋ ដែលបានរុះរើចេញពី ដីចំណី ស្ទឹង ទៅទីតាំងថ្មីនេះ គឺដើម្បីរួមចំណែកគាំទ្រដល់គម្រោងសាងសង់ ហេដ្ឋា រចនា សម្ព័ន្ធចំនួន ៣៨ខ្សែ និង ការស្តារស្ទឹងសៀមរាប ដែលជា អំណោយ ដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបានិង ដើម្បីរួមចំណែក សម្រាល ដល់ការលំបាក របស់ ពលរដ្ឋ ជាម្ចាស់សំណង់ មិនរៀបរយ លើដីចំណីមាត់ស្ទឹងសៀមរាប ដែលបានស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី ផងដែរ។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋ ជាម្ចាស់សំណងមិនរៀបរយ ដែលស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី ចេញពីដីចំណីមាត់ស្ទឹងសៀមរាប នឹងទទួលបានគោលនយោបាយដីស្របច្បាប់ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ជាមួយនឹងការបោះបង្គោលព្រំយ៉ាងច្បាស់លាស់ អណ្តូងទឹក ប្រពន្ធ័ភ្លើង បង្គន់អនាម័យ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សមស្រប ទៅតាមតម្រូវការក្នុងជីវភាព របស់ប្រជាពលរដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍ាបានកើតឡើងម៉ោង១៥នឹង០០នាទី
ថ្ងៃទី០៣ ខែមករាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ខាងកើតស្ថានីយ៍ថ្លឹងរថយន្ត ក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួក បានរាយការណ៍ឲ្យដឹង នៅមុននេះបន្តិចថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត នឹងម៉ូតូស្របទិសគ្នា ពីខាងកើត ទៅខាងលិច ដោយរថយន្តបុកម៉ូតូ បណ្ដាលអោយស្លាប់នឹងកន្លែងតែម្ដង។

ជនរងគ្រោះ ឈ្មោះ ម៉ៅ វ៉ាត អាយុ៧៤ឆ្មាំនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ជិះម៉ូតីវេវឆ្នាំ២០០១ពណ៌ក្រហម ស្លាកលេខ ស្វាយរៀង១A.១៤៨៤។ ចំណែករថយន្តម៉ាកហៃឡែនឌ័រ ឆ្នាំ២០០១ពណ៌ស ស្លាកលេខ បាត់ដំបង ២B៣៦០៦ អ្នកបើកគេចខ្លួនបាត់។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច មូលហេតុអាចម៉ូតូបត់ឆ្វេងឯរថយន្តបើកល្បឿនលឿន។ ករណីនេះនគរបាល ស្រុកចុះវាស់វែងនិងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ រស់នៅស្រុកអង្គរធំ នៅតែបន្តបិទផ្លូវសាជាថ្មី មិនឲ្យរថយន្តដឹកថ្ម បើកឆ្លងកាត់ ដោយសារតែរថយន្តទាំងនេះ បើកបរ បង្កឲ្យដីហុយខ្លាំងពេក។

ហេតុការណ៍ពលរដ្ឋ បិទផ្លូវនេះ
ម៉ោង០៨និង៤០នាទី នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។

សមត្ថកិច្ចស្រុកអង្គរធំបានរាយការណ៍ថាករណីនេះ គឺមានប្រជាពលរដ្ឋ ជាង៥០នាក់ ធ្វើសកម្មភាព បន្តបិទផ្លូវមិនឲ្យរថយន្តដឹកថ្ម ធ្វើចរាចរណ៍ឆ្លងកាត់បាន។ មូលហេតុដោយសារតែ ដីហុយខ្លាំងពេក បណ្ដាល ធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់។

ទោះជាយ៉ាងណា ខណៈកំពុងបិទផ្លូវ ក៏គេសង្កេតឃើញ លោកឡុង រដ្ឋារក្ស អភិបាលស្រុក ចុះទៅអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដើម្បីបានធ្វើចរាចរណ៍ផងដែរ។ ប៉ុន្តែប្រជាពលរដ្ឋ មិនយល់ស្រប ឡើយ រង់ចាំរថយន្តក្រុមហ៊ុនមកស្រោចទឹកសិន។

សូមជម្រាបថា ការបិទផ្លូវនេះ មិនមែនជាលើកទី១ទេ ដោយកន្លងទៅ ក្រុមប្រជាពលរដ្ឋ ក៏បាននាំគ្នាបិទផ្លូវ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនថ្ម បើកបរធ្វើការស្រោចទឹក និងជួសជុលផ្លូវផងដែរ។ ក៏ប៉ុន្តែការសន្យា របស់តំណាងក្រុមហ៊ុន នឹងអាជ្ញាធរស្រុក ហាក់មិនមានប្រសិទ្ធភាព ទើបពួកគាត់នាំគ្នាបិទផ្លូវបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ បាន ចងកសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១ នេះ នៅភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគង បាន
រាយការណ៍ថា ជនរងគ្រោះ មានឈ្មោះញ៉ាន វុទ្ធី អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការធ្វើកោសល្យវិច័យ នគរបាល ជំនាញថា ជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ តាមការសន្និដ្ឋាន ផឹកស្រា វង្វេងស្មារតី ហើយចូលកសម្លាប់ខ្លួនតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខកខានហាត់ប្រាណ វាយកូនគោល ធ្វើឲ្យទម្ងន់របស់ សម្ដេច ឡើងរហូត៥គីឡូ។

តាមរយ:ទំព័រផេកហ្វេសប៊ុកផ្លូវការ របស់ សម្ដេច ហ៊ុន សែន ដែលបានបង្ហោះរូបភាព ចំនួន១២សន្លឹក ពីសកម្មភាព វាយកូនគោល អមដោយសរសេរសំណេរ យ៉ាងដូច្នោះថា៖
«ខានហាត់ប្រាណ វាយកូនគោល ជាងមួយ
ខែហើយ ដែលធ្វើឱ្យទម្ងន់ឡើងពី ៧៧
ដល់ ៨២ គីឡូក្រាម»។

សម្ដេច នាយករដ្ឋមន្ត្រី បានបន្តថា៖
បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា
និង ចូលឆ្នាំសកលថ្មី ២០២១ ថ្ងៃនេះចាប់
ផ្តើមវាយកូនគោលឡើងវិញ។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ សេចក្តីចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ខេត្តព្រះវិហារ៖សមត្ថកិច្ចខេត្តបានឲ្យដឹងថានៅម៉ោង ជាង១០ព្រឹក ថ្ងៃទី០២មករា ឆ្នាំ២០២១ ម្សិលមិញ មានត្រាក់ទ័រ ២គ្រឿង បណ្ដោងគ្នា ក្រឡាប់ នៅត្រង់ចំណុច គល់ស្ពានអូរំដួល
ស្ថិតក្នងភូមិគោក ឃុំស្អាង ស្រុកជ័យសែន បណ្តាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថាករណីនេះ ម្ចាស់ ត្រាក់ទ័រ រងគ្រោះ ក្រឡាប់ មានឈ្មោះ យ៉ាន់ គង ភេទប្រុស អាយុ៤២ឆ្នាំ រស់ភូមិភ្នៅ ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃគាត់មករកសុី បើកអត្រាក់ទ័រ ភ្ជួរដីនៅក្នុងស្រុកជ័យសែន។
ក្រោយកើតហេតុ គេបញ្ជូន ជនរងគ្រោះ មកមណ្ឌលសុខភាព ស្អាង ដោយមានមានសភាពធ្ងន់ បញ្ជូនទៅមន្ទីពេទ្យខេត្ត១៦មករាខេត្តព្រះវិហារ តែជនរងគ្រោះ ត្រូវបានស្លាប់ នៅតាមផ្លូវ។

មូលហេតុ៖ ត្រាក់ទ័រខូច ម្ចាស់បានហៅត្រាក់ទ័រ មួយទៀត មកអូស តែអូសគ្មានការប្រុងប្រយ័ត្ន ត្រូវបានត្រាក់ទ័រក្រឡាប់សង្កត់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

រាជធានីភ្នំពេញ៖បុរស២នាក់បានស្លាប់ខណ:កំពុងជិះម៉ូតូ ត្រូវបានរថយន្តដឹកខ្សាច់បុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៧និង០៥នាទី នៅចំណុចផ្លូវជាតិ៦A មុខវត្តចំបក់មាស ភូមិចំបក់មាស សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តធុនធំ ដឹកខ្សាច់និងម៉ូតូ ០១គ្រឿង។
ភាគីម៉ូតូ៖ឈ្មោះ ជេ ជាតិ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបរ​កម្មករ អាស័យដ្ឋាន​ ភូមិ​ទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ បេីកម៉ូតូម៉ាកហុងដា
C១២៥ពណ៌ខ្មៅ ស្លាកលេខ​ កំពង់ចាម​១J ៨៩៥៥ ជិះពីជេីងទៅត្បូង (ស្លាប់)
អ្នករួមដំណេីរ៖ឈ្មោះ ឈឿន​ ឆោម ភេទប្រុស អាយុ៤៨ មុខរបរកម្មករ អាស័យដ្ឋានភូមិទ្រា ឃុំ ស្ស្វាយពោធិ៍ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម ​(ស្លាប់)។

ចំណែកភាគីរថយន្ត៖ ឈ្មោះ ហៀង គីមហាក់​ ភេទ​ប្រុស​​ អាយុ​២៥ឆ្នាំ មុខរបរបើកបររថយន្ត អាស័យដ្ឋានភូមិព្រៃកន្ទួត ឃុំតាឡូ​ ស្រុកបាកាន​​ ខេត្តពោធិ៍សាត់ បេីករថយន្តម៉ាក​DONGFENG ពណ៌ស គ្មានស្លាកលេខ។ករណីនេះ សមត្ថកិច្ចចុះវាស់វែងអនុវត្តទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page495 Page496 Page497 … Page662 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តំណាងអភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំអំណោយជូន គ្រួសារភៀសសឹកចំនួន ៩០៤គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់ តំណាងអភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំអំណោយជូន គ្រួសារភៀសសឹកចំនួន ៩០៤គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់ ចុះផ្សាយថ្ងៃទី ២៥ មេសា ២០២៦
ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា ចុះផ្សាយថ្ងៃទី ២៥ មេសា ២០២៦
ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ចាម ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ចាម ចុះផ្សាយថ្ងៃទី ២៥ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×