Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង
អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖ប្រធានស្នាក់ការត្រួតពិនត្យ ច្រកទ្វាព្រំដែនអន្តរជាតិអានសេះ ត្រូវបានធ្វើការផ្លាស់ប្ដូរ នៅរសៀលថ្ងៃទី ០៣ ខែកុម្ភ: ឆ្នាំ ២០២១ ម្សិលមិញ។

យោងប្រកាសលេខ៤៩១៦ប្រក ចុះថ្ងៃទី៣១ ខែធ្នូ   ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និងប្រគល់ភារកិច្ច  ជូនលោក ចិន  ខន្តី  ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋ សាលាខេត្តព្រះវិហារ ឲ្យទៅកាន់តំណែង ជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិ អានសេះ ខេត្តព្រះវិហារ ជំនួស លោក វុធ ដារ៉ា ទៅកាន់មុខតំណែង អភិបាលរង ស្រុកជាំក្សាន្ត។

សូមបញ្ជាក់ថាពិធីនេះក្រោមវត្តមាន លោកអ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួម ពីមន្ត្រីជាច្រើនរូបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖លោកគោ ស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ របានអញ្ជើញជួបពិភាក្សា​ការងារ​ ជាមួយអង្គការ លំនៅឋានមនុស្សជាតិកម្ពុជា ដែលដឹកនាំដោយលោក អឹម អ៊ាន់ ប្រធានប្រតិបត្តិកម្មវិធី ក្នុងគោលបំណងសុំការហការគាំទ្រ ក្នុងគម្រោងពង្រីក ការងារមកកាន់ ខេត្តព្រះវិហារ។

សូមជម្រាបថាការជួបពិភាក្សាការងារនេះនៅសាល​ប្រជុំ​សាលាខេត្ត​ព្រះវិហារ ដោយមានការចូលរួមពី នាយក​រដ្ឋបាលខេត្ត មន្ទីរកសិកម្ម ​មន្ទីររៀបចំ​ដែនដី​ មនមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរ​ធនធានទឹក​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ និង លោក ញ៉ែម សំណាង អនុប្រធាន សមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាសាខាខេត្តសៀមរាប នៅរសៀលថ្ងៃពុធ ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ ២០២១ នេះ បានដឹកនាំសមាជិក សមាជិកា​ ចុះទៅសួរសុខទុក្ខប្អូនស្រី យឹម គន្ធា ភរិយា លោក មាស ផានិត ដែលជាសមាជិកចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាខេត្តសៀមរាប ដែលមានជំងឺ ប្រចាំកាយ និងកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន។

ក្រុមការងារក៏បាននាំយក អំណោយ មានដូចជា៖ទឹកដោះគោឆៅ ១កេស និង ទឹកត្រចៀកកាំ ១កន្ត្រក នឹងថវិកា ចំនួន៤០០ដុល្លារ ជូនដល់លោក មាស ផានិត និង ភរិយាផងដែរ។

នៅឱកាសចុះសួរសុខទុក្ខនោះដែរ លោក សឹង្ហ សំរឹទ្ធិ បានផ្តាំផ្ញើ ដល់សមាជិក សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ ថែរក្សា សុខភាព ជាពិសេស ការពារអោយបាន ការឆ្លងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖រថយន្តចំនួនពីរគ្រឿងបានបុកគ្នាបណ្ដាលឲ្យរថយន្តមួយគ្រឿង ក្រឡាប់ផ្ងារជើងឡើងលើ។

ហេតុការណ៍បានកើតឡើង នៅរសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ នេះ នៅចំណុច ភូមិស្វាយជ័យ ឃុំត្រពាំងធំស្រុកបាសាទបាគង
ខេត្តសៀមរាប។

បើតាមប្រភពបានដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត ម៉ាក FORTUNER ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ២_៨១០១ នឹងរថយន្ត ម៉ាកប៉ាសេរូ ពាក់ស្លាកលេខ កណ្តាល ២A៤១០៤។

តាមប្រភពបន្តថា រថយន្តប៉ាសេរូ បើកបរពីទិសខាងលិច រួចបត់ឆ្លងចូល ទៅខាងឆ្វេង ស្របពេលនោះ រថយន្តពណ៌ត្រេអី បើកមកពីទិសខាងកើត បុកគ្នាតែម្ដង។ករណីនេះបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ប្រុស និងរងរបួសស្រាល២នាក់,ស្រី១នាក់។ មូលហេតុ:រថយន្ត ប៉ាសេរ៉ូ បត់ខ្វះការប្រុងប្រយ័ត្ន។
ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖គ្រួសារលោកតា ក្រូច រឿន អាយុ ៧១ឆ្នាំ ប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបាន ផ្ទះមនុស្សធម៌លើកទី៧៦ ដែលជាអំណោយ របស់លោក ឃឹម ប៉ូសាយ និងលោកជំទាវ ម៉ម វាសនា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត។

ការប្រគល់ផ្ទះជូនគ្រួសារខាងលើ នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ ព្រឹកមិញនេះ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

ផ្ទះមនុស្សធម៌នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០,៤មែត្រ។

សូមជម្រាបថា អំណោយមនុស្សធម៌ បន្ថែមសម្រាប់គ្រួសារ ទទួលបានផ្ទះមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត៤ សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ សម្រាប់គ្រួសារនេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងថវិកា៤សែនរៀលបន្ថែមទៀត។

ដោយឡែកចំពោះ លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន៖ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។

សូមបញ្ជាក់ថាផ្ទះមនុស្សធម៌ នេះ ជាសមិទ្ធផលថ្មីទី៤ សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងរយៈពេលកន្លងមកនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវ បានចងកសម្លាប់ខ្លួន សមត្ថកិច្ច អះអាងថាដោយសារមានវិបត្តិក្នុងគ្រួសារ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី០៣ខែមករា ឆ្មាំ២០២១ នៅចំណុចត្រពាំងបុស្ស ខាងជើងភូមិខាន់សរ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកអង្គរជុំបានរាយការណ៍ថា ជនរងគ្រោះ ឈ្មោះ ឈន់ ភាត់ អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមឃុំខាងលើ។

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅ ខណ:ពេលនេះម៉ោងជិត៤រសៀល ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១នេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ផ្ញេី​សារលិខិត​គោរព​ជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៧៦ឈានចូល ៧៧ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានថ្លៃងថា ប្រឡាយទឹកផ្លូវ សម្ដេចវិបុលបញ្ញាសុខ អាន ឬហៅថា ផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នឹងត្រូវកែលម្អ ឲ្យទៅជាសួនកម្សាន្ត ដោយមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយលំហែរផងដែរ។

អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រឡាយទឹកនេះ មានទំហំទទឹងប្រវែង៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានប្រវែងជាង១៨០០ម៉ែត្រ អមសងខាងផ្លូវសម្ដេចវិបុលបញ្ញាសុខអាន ដោយកែលម្អ
ដំណាក់កាលទី១ ចាប់ផ្ដើមពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូល នាងអប្សរាអង្គរឃ្យុងយូរ។

លោកហង់ ពៅ បន្តថា អាជ្ញាធរនឹងរៀបចំកែលម្អប្រឡាយទឹក អមសងខាងផ្លូវ៦០ម៉ែត្រនេះ ឲ្យទៅរបៀបជាកន្លែងសួនកំសាន្ដ ដែលមានផ្លូវថ្មើរជើង មានកន្លែងអង្គុយកំសាន្ដ មានផ្លូវកង់ មានទឹកនៅក្នុងប្រឡាយ ខួបប្រាំងខួបវស្សា អមទៅដោយទេសភាពពណ៌ បៃតងស្រស់ត្រកាល ដែលអ្នករស់នៅអមសងខាងផ្លូវនេះ នឹងមានការពេញចិត្ដ ព្រមទាំងទទួលបាន ភាពរីករាយមុនគេនៅក្នុងទីក្រុងសៀមរាប ។

អគ្គនាយកបានបញ្ជាក់ថា កិច្ចការនេះ បានចាប់ធ្វើវា ចាប់ពីពេលនេះតទៅ ដោយប្រើរយៈពេល១៨ខែ នឹងធ្វើហើយរួចរាល់ ក្រោយពេលដែល ក្រុងសៀមរាប ទទួលបានផ្លូវរួចរាល់ចំនួន៣៨ខ្សែផងដែរ។  គម្រោងកែលម្អ ប្រឡាយទឹកផ្លូវ៦០ម៉ែត្រនេះ នឹងធ្វើឡើងតាមដំណាក់កាល បន្ដទៀត រួមមានប្រឡាយទឹក ចាប់ពីចំណុច រង្វង់មូល នាងអប្សរា ឆ្ពោះទៅកាន់ ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចដដែល ឆ្ពោះទៅកាន់ចំណុចឆែកសំបុត្រ ផ្លូវទៅទស្សនាប្រាសាទអង្គរ និងទៅកាន់ប្រាសាទស្រះស្រង់ ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី នឹងពីចំណុចរង្វង់មូលនាងអប្សរា ឆ្ពោះទៅដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានផ្តោតសំខាន់ ចំពោះ បញ្ហាបទល្មើសព្រៃឈើ និង ជលផល ដែលជាគោលដៅដ៏ក្តៅគគុក នៅក្នុងសង្គមជាតិ ដែលបានធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ ទាំងលើគោក និងទឹក ដែលបង្កឲ្យវិនាសមហន្តរាយ ដល់សង្គមជាតិ។

ពាក់ព័ន្ធករណីនេះ លោកបានឲ្យមន្ត្រីជំនាញ គឺត្រូវធ្វើការពិនិត្យឡើងវិញ នូវរាល់ការធ្វើអាជីវកម្ម សិប្បកម្មតុ ទូ ឲ្យមានច្បាប់ ត្រឹមត្រូវ ព្រមទាំងបង្រ្កាប ឲ្យបាននូវភាព អាណាធិបតេយ្យ ការកាប់ឈើ យកមកធ្វើធ្យូង ដែលជាអាជីវកម្ម មួយបំផ្លាញព្រៃឈើ ដែលគិតស្មាន មិនដល់របស់ ប្រជាពលរដ្ឋ និង បានបំពុលដល់បរិស្ថាន ដោយការរីកដុសដាល នៃឡដុតធ្យូងនៅតាមបណ្តាស្រុក មួយចំនួនផងដែរ។

លោកក៏បានជំរុញឲ្យ ចំពោះការពង្រីកនូវ វ៉ារីវប្បកម្មចិញ្ចឹមត្រី នៅតាមមូលដ្ឋាន ក្នុងការទប់ទល់ រាល់ការចាប់ត្រី ពីធម្មជាតិ ដើមី្បធ្វើការអភិរក្សពូជត្រី នៅបឹងធម្មជាតិ។ ម៉្យាងទៀតបង្កើនការបង្រ្កាប នូវបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ និង ការកាប់ទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅរដូវទឹកឡើងផងដែរ។

លោកក៏បានដាក់ នូវវិធានការមួយចំនួន ចំពោះមន្ត្រីអសកម្មការងារ និង ជំរុញការអនុវត្តវិធានការរដ្ឋបាល ទាំងនោះ ព្រមទាំងធ្វើការពង្រឹងឡើងវិញ នូវវិន័យការងារ របស់មន្ត្រី។

លោកបញ្ជាក់យ៉ាងដូច្នេះ នៅថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១នេះម្សិលមិញ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ក្នុងពេលដឹកនាំប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើពីបញ្ហាមួយចំនួន ដោយផ្តោតទៅលើបញ្ហាភ្លើងឆេះព្រៃឈើគ្រញូង និងការកាប់ទន្ទ្រានយកដីព្រៃ បទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ ព្រមទាំងកង្វះខាតទឹកស្រោចស្រពដំណាំកសិកម្ម ជាដើម។

លោក ង៉ាន់ ភិរុណ ក្នុងនាមតំណាង លោក ទៀ សីហា អភិបាលខេត្ត បានធ្វើការ កោតសរសើរ អំពីលទ្ធផល ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានអនុវត្ត ក្នុងឆ្នាំ២០២០ កន្លងមកនេះ បានធ្វើឲ្យវិស័យកសិកម្មក្នុងខេត្ត កាន់តែមានការវិវត្តន៍ឈានឡើង ក្នុងការបណ្តុះបណ្តាល លើវិស័យ ជំនាញបច្ចេកទេស ក្នុងការដាំដុះដំណាំកសិកម្ម ចិញ្ចឹមសត្វផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើអំពើហិង្សា ) និងប្រើប្រាស់សារធាតុញៀន។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ នឿន សម្បត្តិ អាយុ ២៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្ន រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ២១ថ្ងៃទី ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយធ្វើសកម្មភាព បានរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ។

ចំណែក ជនរងគ្រោះ ឈ្មោះ អុក ស្រីដែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត បច្ចុប្បន្ន រស់នៅ ភូមិសង្កាត់ ខាងលើ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប បន្តថាកាលពីវេលាម៉ោង១៥ និង ២០នាទីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខណៈពេល ជនរងគ្រោះ កំពុងនៅក្នុងផ្ទះម្នាក់ឯង ជនសង្ស័យ បានផ្លោះរបង ចូលក្នុងផ្ទះ ហើយធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះ ជាច្រើនដៃ និងចាប់ច្របាច់កបណ្ដាល ឱ្យជនរងគ្រោះ ដួលសន្លប់ ហើយក៏
លួចយកទូរស័ព្ទ រចំនួន ២គ្រឿងម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង និងម៉ាក vivo ពណ៌ខៀវ ០១គ្រឿង និងប្រាក់ខ្មែរ៨មុឺនរៀល។

ជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាព ពិតប្រាកដមែន។

ករណីនេះដកហូតវត្ថុតាង៖ ទូរស័ព្ទ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ដែលជារបស់ ជនរងគ្រោះ និងកង់១ ដែលជារបស់ជនសង្ស័យ ជិះទៅធ្វើសកម្មភាព។

សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ សហការ ជាមួយ ក្រុងនិងប៉ុស្តិ៍ ដឹកនាំដោយវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖ទីតាំងគ្រឿងសង្ហារឹម ស្តុបទុក លក់បន្តដោយ មិនមានច្បាប់ អនុញាតពីរដ្ឋបាលព្រៃឈើ ជាច្រើនគ្រឿងសុទ្ធសឹងតែជាប្រភេទឈើប្រណិត បេង ,ធ្នង់ នឹងនាងនួន ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចុះបង្ក្រាប។

ហេតុកាណ៍ធ្វើនៅរសៀលថ្ងៃទី០២/កុម្ភៈ ឆ្នាំ២០២១ នៅខាងកើតរង្វងមូលស្រអែម ស្ថិតក្នុង ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។

យោងតាមប្រភពបានដឹងថា ការចុះបង្រ្កាបនេះដែរដោយ មានការចង្អុលបង្ហាញ ពីលោក ទីសុវិនថាល់ ព្រះរាជាអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ នឹងដឹកនាំផ្ទាល់ដោយ លោក វុធសាវី ព្រះរាអាជ្ញារង។

លោក វុធ ដាវី បានប្រាប់អ្នកសារព័ត៌មានថាគ្រឿងទាំងនោះ ត្រូវរឹបអូស យកទៅរក្សាទុកនៅផ្នែករដ្ឋព្រៃឈើ នឹងរងចាំសរុបផទ្ធផលនៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 8.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page484 Page485 Page486 … Page668 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×