បុរសម្នាក់ ចងក សម្លាប់ខ្លួន នៅក្រុងសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹក

0

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ ចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកមិញនេះ។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១១ខែមថុនាឆ្នាំ២០២០នៅចំណុចក្រុមទី៤ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡេង ប៊ុនណាត ភេទប្រុស អាយុ៤៧ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមកើតហេតុខាងលើ បានធ្វើអត្តឃាតដោយ(ចងក)និងខ្យែលីឡុង បណ្តាលអោយស្លាប់តែម្ដង។

ឆ្ងងតាមកាពិនិត្យសាកសពរបស់មន្រ្តីជំនាញនគរបាលនិងកងរាអាវុធហត្ថជនរងគ្រោះពិតជាស្លាប់ដោយសារ ចងក ពិតប្រាកដមែននិងគ្មានពាក់ពន្ទ័និងបទល្មើសអ្វីឡើយ។មូលហេតុ  ដោយសាមានជំងឺប្រចាំកាយ។សាសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP