ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចំនួន០៧គ្រួសារ រស់នៅ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងអតីតយុទ្ធជនមួយគ្រួសារ រស់នៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក បានទទួល អំណោយពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០ តាមរយ:លោកសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
អំណោយ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ២កេស និងថវិកាមួយចំនួន។ ដោយឡែកអតីតយុទ្ធជនមួយគ្រួសារ គឺលោកអនុសេនីយ៍ឯក ម៉ា គឹមយុង អាយុ៧០ឆ្នាំអតីតប្រធានកងអនុសេនាធំ អាបី ខេត្តកំពង់ធំបាន អង្ករចំនួន៥០គីឡូក្រាមមីចំនួន៣កេស និងថវិកាមួយចំនួនផងដែរ៕SRP

