ខេត្តសៀមរាប៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុងរួមទាំងសម្ភារផងដែរ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះទ្រឿន សាយ័ន ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅចំណុចភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេត កូនលេងដែកកេះដុតឆេះជញ្ជាំងស្បូវ ម្ដាយរវល់ដាំបាយ។ ករណីនេះបណ្ដាលអោយឆេះអស់ផ្ទះ០១ខ្នងសង់ពីឈើប្រក់ស្បូវ ជញ្ជាំងស្បូវទំហំ៤មx៦ម.លុយដុល្លា៥០០ដុល្លា.លុយខ្មែរ៦០មុឺនរៀល.ស្រូវ០៥ការ៉ុង.អង្ករ០១ការ៉ុង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ទោះយ៉ាងណាករណីនេះមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សទេ៕SRP

