អគារការិយាល័យ ច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកប្រាសាទបាគង នឹង ដាក់សម្ពោធ នៅថ្ងៃទី១៦មិថុនាខាងមុខនេះ

0

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅថ្ងៃទី០៨ខែមិថុនានេះចុះពិនិត្យមើល គ្រឿងសម្ភារបរិក្ខារ និង​អគារការិយាល័យច្រកចេញចូលតែមួយ​ នៃរដ្ឋបាលស្រុកប្រាសាទបាគង ដែលទើប​សាងសង់​រួចរាល់​ ត្រៀម​ នឹងរៀបចំពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​ នាថ្ងៃទី១៦​ ខែមិថុនា​២០២០​ខាងមុខនេះ​។

ក្រោយពីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​រួចរាល់ការិយាល័យច្រកចេញចូលតែមួយនេះ​ នឹង​រួមចំណែក​យ៉ាងសកម្ម​ ក្នុងការបម្រើសេវាប្រកបដោយ តម្លាភាព រហ័សទាន់ពេលវេលា ស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ​៕SRP