ឈ្មួញឈើ ឈ្មោះឌី បង្កើនការដឹកជញ្ជូនឈើយ៉ាងខ្លាំងនៅខេត្តមណ្ឌលគិរី

0

ខេត្តមណ្ឌលគិរី៖ មានការលើកឡើងថាសកម្មភាពដឹកជញ្ជូនឈើនៅ ខេត្តមណ្ឌលគិរី ហាក់មានកំរើកឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់មួយរយ:។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាការដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី ដោយមានឈ្មួញម្នាក់ឈ្មោះឌី ជាឈ្មួញរកស៊ីឈើដ៏សកម្មបំផុត ប៉ុន្តែមិនទាន់មានការបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចជំនាញនោះឡើយ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ឈ្មួញឈើដែលគេស្គាល់ថាឈ្មោះឌី បានដឹកឈើតាមផ្លូវនៅ ចំណុច ភូមិពូត្រុំ  ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ទោះយ៉ាងណាគេសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញនឹងបង្ក្រាបការដឹកជញ្ជូនឈើរបស់ឈ្មោះឌី ជាក់ជាមិនខានឡើយ៕SRP