ស្នងការខេត្តប៉ៃលិន ចុះប្រគល់ម៉ាស៊ីនបូមទឹក ដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ៦៨

ខេត្តប៉ៃលិន៖លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនរសៀលថ្ងៃទី៣០​ខែឧសភា​ម្សិលមិញ ​បានដឹកនាំក្រុមការងារចុះប្រគល់ម៉ាស៊ីនបូមទឹក០១គ្រឿង ម៉ាក HINOTA រួមទាំងសម្ភារៈមួយចំនួនសំរាប់បូមទឹក ជូនដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ​៦៨ ដេីម្បី​ងាយ​ស្រួល​ក្នុង​ការ​យកទឹក​មក​ប្រេីប្រាស់​នៅ​ក្នុង​មូលដ្ឋាន​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ឧត្ដមសេនីយ៍​ ស្នងការ​ ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​អោយ​ទុកដាក់​ និង​​ថែរក្សា​របស់​ដែល​មាន​ស្រាប់​អោយ​បាន​ល្អ​ កុំ​អោយ​មាន​ការ​ខូចខាត​ដេីម្បី​ប្រេីប្រាស់​បាន​គង់វង្ស​យូរ​អង្វែង​ ជាពិសេស​ត្រូវ​អនាម័យ​ទៅ​លេី​បរិស្ថាន​ ខ្លួន​ប្រាណ​អោយ​បាន​ស្អាត​ដេីម្បី​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​៕SRPវ៉ន​ ដារ៉ា