ខេត្តសៀមរាប៖ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសាររស់នៅភូមិឃុំជីក្រែង ស្រុកជីក្រែង បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប នៅព្រឹកមិញនេះ។ការចែកអំណោយដល់ពលរដ្ឋនេះក្រោមវត្តមានលោកង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប។លោកង៉ាន់ ភិរុណ បានមានមតិសំណេះសំណាល ផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាត ត្បាតកូវីត១៩នេះ នឹងណែនាំឲ្យជម្រុញរក្សាបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។
អំណោយមួយចំនួនដើម្បីចែក ជូនដល់បងប្អូន១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ០១យួរ ពូជបន្លែស្ពៃ ០៣កញ្ចប់ មាន់ ២ក្បាល ពងមាន់ ០១ប្រអប់ និងមីចំនួន ០១កេស។ឆ្លៀតក្នុងឱកាសនោះផងដែរ លោកង៉ាន់ ភិរុណ បានចូលថ្វាយបង្គំព្រះក្នុងព្រះវិហារវត្តព្រះឥន្ទឧស្សាហ៍ ហៅវត្តជីក្រែង និងបានចូលបច្ច័យចាប់មគ្គផលក្នុងការកសាងព្រះវិហារចំនួន៣០០ដុល្លារ និងជាវរូបសំណាក់គ្រុឌចំនួន២ អមសងខាងជណ្តើរខាងជើងនៃព្រះវិហារ ដែលគិតជាថវិកាចំនួន១៦០០ដុល្លារអាមេរិក៕SRP