ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ជម្ងឹកូវីដ១៩ចំនួន៦១គ្រួសារមកពីឃុំទាំង៨ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា តាមរយៈលោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត។
ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នៅសាលាស្រុកចំការលើដោយមានការអញ្ជើញចូលរួមពី លោកស្រីប៉ាង ដានីអនុប្រធានអចិន្ត្រៃយ៍សាខា ព្រមទាំង លោកនាយក នាយករង មន្ត្រីប្រតិបត្តិសាខានិងលោកខ្លូត ចន្តា ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុកផងដែរ។
អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាពទាំង៦១គ្រួសារ រួមមាន ជនចាស់ជរាគ្មានទីពឹង២០គ្រួសារ ជនមានពិការភាព៥គ្រួសារស្រ្តីមេម៉ាយក្រីក្រកូនច្រើន២៦គ្រួសារកុមារកំព្រា៥គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ៥គ្រួសារ ក្នុង គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១០កំប៉ុង, អាវយឺត ២, ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ២០,០០០រៀល៕SRP