ខេត្តកំពង់ចាម៖លោកកែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម នារនារសៀលៃថ្ងនេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
ក្នុងពិធីនោះដែរលោក កែវ នាឫទ្ធិ បានណែនាំដល់មន្ត្រីដែលទើបតែងតាំង ចូលកាន់តំណែងថ្មី ត្រូវមានសាមគ្គីភាព ខិតខំបំរើការងារលើវិស័យព័ត៌មាន ពោលធ្វើយ៉ាងណា ផ្សព្វផ្សាយព័ត៌មាន ឲ្យបានជ្រោតជ្រាប ទៅដល់សាធារណៈជន ពិសេស ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សុខសន្តិសង្គម ដែលបង្កឲ្យមានការភាន់ច្រលំពីសំណាក់មហាជនទូទៅ មកលើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញគ្រប់គ្រងព័ត៌មានទូរទស្សន៍ និងវិទ្យុក្នុងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ការផ្សព្វផ្សាយអំពីអនាម័យ និងវិធីបង្ការការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី ជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ គ្រប់ៗគ្នា ។
គួសបញ្ចាក់ថាយោងដីកាស្ដីពីការតែងតាំង និងគល់ភារកិច្ចជូនមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៦រូប ទៅក្នុងរចនាសម្ព័ន្ធមន្ទីរព័ត៌មាន ខេត្តកំពង់ចាមក្នុងនោះមាន៖អនុប្រធានមន្ទីរចំនួន០២រូប ប្រធានការិយាល័យចំនួន២រូបនិងអនុប្រធានការិយាល័យចំនួន០២រូប៕SRP