ខេត្តកំពង់ចាម​ បេីក​វេទិកា ផ្សព្វផ្សាយ អំពីលទ្ធភាព ឥណទាន ដល់កសិករ ចិញ្ចឹមត្រី មាន់ ទា និងដាំបន្លែ

ខេត្តកំពង់ចាម​៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​ បានអញ្ជើញ​ចូលរួម​ការ​រៀបចំកម្មវិធីធ្វើបទបង្ហាញ​ ស្តីពីលទ្ធភាពនៃការផ្តល់ឥណទាន​ ដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងអាជីវករជាម្ចាស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម​ ដែល​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​២៨​ ខែឧសភា​ឆ្នាំ​២០២០​នេះ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង​សហការី ដោយមានការចូលរួមពី​ លោក​ លោកស្រី​អភិបាល​រង​ខេត្ត​ មន្ត្រី​ពាក់ព័ន្ធ​តាមបណ្តាក្រុង ស្រុក និងបងប្អូនប្រជាកសិករ សហគមន៍ ជាច្រើននាក់ផងដែរ៕SRP