ខេត្តកំពង់ចាម៖លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខានៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ តំណាងលោកអ៊ុន ចាន់ដា អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមនឹលោកនាយក នាយករងសាខាមន្ត្រីប្រតិបត្តិ និងលោកឡោ ចាន់លី ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុក បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន៦៩គ្រួសារ មកពី៧ឃុំ នៃមូលដ្ឋាន ស្រុកព្រៃឈររួមមាន៖ស្ដ្រីមេម៉ាយក្រីក្រកូនច្រើន ៨គ្រួសារ ជនចាស់ជរាគ្មានទីពឹង ៣៤គ្រួសារ ជនមានពិការភាព១៧គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃចំនួន១០គ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីប៉ាង ដានី បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ។ ដូច្នេះត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាពពិសេសការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ចៀសផុតពីការឆ្លងនៃជម្ងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា។
សូមបញ្ជាក់ថាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅចែកជូនជនងាយរងគ្រោះទាំង៦៩គ្រួសារដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គក្រ ត្រីខ១០កំប៉ុង ទឹកត្រី១យួរទឹកស៊ីអ៊ីវ ១យួរ ម៉ាស់៥បន្ទះនិងថវិកាចំនួន២០.០០០រៀល ផងដែរ៕SRP

