Update លទ្ធផល សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើធ្នង់ជាង៩ម៉ែត្រគូប

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថាជាលទ្ធផលនៃការបង្ក្រាបរថយន្តស៊ីតែនដឹកឈើមានចំនួនជាង៩ម៉ែត្រគូប។

លោកម៉ុង ប៊ុនលីម បានបន្តថារថយន្តដែលសមត្ថកិច្ចបង្ក្រាបម៉ាកFUSOពាក់ស្លាកលេខ២C-២៨៥៩ដឹកឈើប្រណិត(ធ្នង់) ចំនួន ២១២ដុំ ស្មើនឹង៩,២៧១ម៉ែត្រីគុណ ដឹកជញ្ជូនឈើអារដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ តៃកុងរថយន្តបានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ថាការបង្ក្រាបធ្វើឡើងនៅពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៦និង៣០នាទីត្រង់ចំណុចភូមិធ្លកអណ្តូងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយការបង្ក្រាបនេះរួមមានលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី នឹងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក សេង.វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប។

បើតាមលោកម៉ុង ប៊ុនលីម រថយន្តវត្ថុតាងនៃបទល្មើសដូចរៀបរាប់ខាងលើត្រូវក្រុមការងារសំរេចយកទៅរក្សាទុកនៅ ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីចងក្រងសំណុំរឿងតាម និតិវិច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅថ្នាក់លើពិនិត្យនឹងសម្រេច។សូមរំលឹកថាបច្ចុប្បន្ននៅខេត្តសៀមរាប ឈ្មួញឈើមួយចំនួននៅតែបន្តលួចលាក់ដឹកជញ្ជូនឈើចូលមកចែកចាយតាមដេប៉ូនិងមួយចំនួនទៀតដឹកដោយចំហប្រភេទរថយន្តធំៗដោយគេអះអាងថាមានលិខិតអនុញាត៕SRP