អាវុធហត្ថខេត្តកំពង់ធំចាប់រថយន្តដឹកឈើធ្នង់០២គ្រឿងនិងមនុស្ស១នាក់

0

ខេត្តកំពង់ធំ៖ រថយន្តដឹកឈើចំនួនពីរ គ្រឿងនិងមនុស្សម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។

ហេតុការណ៍ធ្វើឡើងវេលាម៉ោង ០១និង១៥នាទីថ្ងៃទី២១ខែឧសភាឆ្នាំ ២០២០ នៅចំណុចភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះបង្ក្រាបបានរថយន្ត០២គ្រឿង

០១/រថយន្កម៉ាកHilander (ហាយឡិនឌ័រ)ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2y-7325 បើកបរដោយឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ មាន ឈើប្រភេទធ្នង់ចំនួន 11ដុំ ស្មើនិង 565kg។

០២/ រថយន្តម៉ាក Hilender (ហាយឡិនឌ័រ) ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 2Q-6913 មាន ឈើប្រភេទធ្នង់ចំនួន១០ដុំ ស្មើនិង 496kg។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោងបានអោយដឹងនៅព្រឹកនេះថា ឈើរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង រថយន្ដរក្សាទុកនៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត។ ចំណែក ជនសង្ស័យ មា្នក់បានបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ SRP ប៊ុនរិទ្ធី