ខេត្តសៀមរាប៖លោកនួនពុទ្ធារ៉ាអភិបាលក្រុងសៀមរាបនិងជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី២០ខែឧសភាម្សិលមិញ បានចុះត្រួពិនិត្យទីតាំង គ្រោង
បេីកផ្លូវ០២ខ្សែឡើងវិញ។ផ្លូវទី០១មានប្រវែង១០០០ម៉ែត្រទទឹង១៥មែត្រតភ្ជាប់ពីផ្លូវជាតិលេខ០៦រហូតដល់ផ្លូវ៧មករានិង០១ខ្សែទៀតប្រវែងប្រមាណ៥០០ម៉ែត្រ ពីផ្លូវវត្តបូព៍ រហូតដល់ផ្លូវ៧មករាស្ថិតក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាមនឹងភូមិវត្តបូព៍សង្កាត់សាលាកំរេីកក្រុងសៀមរាប។
នាឱកាស ចុះពិនិត្យផ្លូវនោះដែរ លោក នួន ពុទ្ធារ៉ា ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយផ្លូវទាំង០២ខ្សែខាងលើនិងបានជម្រាបជូនដំណឹងអំពីគម្រោងដែលរដ្ឋបាលក្រុងសៀមរាបត្រៀមបើកផ្លូវនិងអភិវឌ្ឍដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងលើកកិត្តិយស សោភ័ណភាព ជាពិសេសគឺរួមចំណែកដោះស្រាយនូវបញ្ហារកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាបមួយផ្នែកផងដែរ។
ជុំវិញការគ្រោងបើកផ្លូវនេះបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមបណ្តោយផ្លូវទាំង០២ខ្សែ បានសម្តែងការគាំទ្រនិងស្នើអោយរដ្ឋបាលក្រុង ពន្លឿនការអនុវត្តន៍គម្រោងនេះអោយបានរហ័សផងដែរ៕SRP

