ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ បានថ្លែងជំរុញដល់កងកម្លាំងអោយបន្ត ចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន និងចូលរួម ផ្សព្វផ្សាយវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានថ្លែងកោតសរសើរដល់កងកម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចការពារ និងទប់ស្កាត់រាល់បាតុភាពផ្សេងៗ ដែលបង្កឡេីងដោយជនល្មេីស និងក្រុមឱកាសនិយម ដែលមានបំណងមិនល្អដល់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ក៏បានសំណូមពរអោយកម្លាំងទាំងអស់ចូលរួមអនុវត្តន៍ និងគោរពច្បាប់ចរារណ៍អោយបានត្រឹមត្រូវ និងគ្រប់គ្នាត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ ផងដែរ។
លោកថ្លែងយ៉ាងដូច្នេះនាព្រឹកមិញនេះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងពេលលោក តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប អញ្ជេីញចូលរួមបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការការងារសន្តិសុខសណ្តាប់ធ្នាប់ ប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែមិថុនា ឆ្នាំ២០២០ ដោយមានសមាសភាពអញ្ជេីញចូលរួមពី លោកនាយ នាយរង ការិយាល័យចំណុះផែនសន្តិសុខ និងលោកអធិការរង ទទួលការងារសន្តិសុខ ទាំង១២ក្រុង/ស្រុក ផងដែរ៕SRP

