រថយន្តពីរគ្រឿងបុកគ្នា នៅស្រុកពួក បណ្ដាលឲ្យស្លាប់ម្នាក់ របួស០៤នាក់ និងរលំផ្ទះមួយខ្នង

0

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងបួននាក់ទៀតបានរងរបួសករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តនិងរថយន្ត។ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទីព្រឹកចំណុចផ្លូវជាតិលេខ០៦ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាគ្រោះថ្នាក់នេះបង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A.8376 ដឹកត្រី បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស  អាយុ១៧ឆ្នាំ នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ(របួសស្រាល)ដឹកមនុស្ស១នាក់ឈ្មោះ  ជុន រដ្ឋធី ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បើកបរទិសដៅពីកើតទៅលិចបានបែកកង់មុខហើយបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ស្លាកលេខកំពង់ស្ពឺ3A.0115បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស  អាយុ២៧ឆ្នាំ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប(ស្លាប់) បើកបរទិសដៅពីកើតទៅលិច ពេលបុកហើយ រថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។

១-ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហង់ រឿង ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះឈើទំហំ5.20 X 8 m ប្រក់ស័ង្គសី  ជញ្ជាំងក្ដា កម្ពស់2.50m បានដួលរលំទាំងស្រុង។២-ម្ចាស់ផ្ទះរងគ្រោះឈ្មោះជួន លេន ភេទប្រុស  អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះសង់អំពីដែក ទំហំ4 X 5 m ប្រក់ស័ង្គសី  ជញ្ជាំងស័ង្កសី ខូចខាតស្រាល។

លោកវរសេនីយ៍ឯក ទេព ពុំសែន បានបន្តថាករណីនេះបណ្តាលឲ្យស្លាប់មនុស្ស០១នាក់ ឈ្មោះ រ៉េត សារឹទ្ធភេទប្រុស និងរបួសចំនួន០៤នាក់ស្រី២នាក់(ធ្ងន់១នាក់ ស្រាល៣នាក់) ១-ឈ្មោះ ជុន រដ្ឋធី របួលធ្ងន់ ២-ឈ្មោះ សុខ យាងភារុត  ៣-ឈ្មោះហង់ បុត្រវីរះ ៤-ឈ្មោះ ណាត ចាន់ណា របួសស្រាល។ ខូចខាតរថយន្ត០២គ្រឿង ធ្ងន់។ខូចខាតផ្ទះប្រជាពលរដ្ឋ០២ខ្នង ១-សសរទល់រោធនិងឈើលើ  រលំទាំងស្រុង ២-សង់អំពីដែក ផ្ទាល់ដី ប្រក់ស័ង្គសី  ដំបូលស័ង្គី ខូចខាតស្រាល។លោកអធិការបញ្ជាក់ថាមូលហេតុ-រថយន្តដឹកត្រីបែកកង់មុខខាងស្ដាំបណ្ដាលឲ្យមានគ្រោះថ្នាក់។ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះ ជួយអន្តរាគមន៍និងសង្គ្រោះ៕SRP