អាជ្ញាធរស្រុក​ព្រៃឈរ​ បេីក​វេទិកា​សាធារណៈ​ ដើម្បី​ឲ្យ​ ប្រជាពលរដ្ឋ ស្វែងយល់​ អំពីការស្ថាបនា ជាផ្លូវកៅស៊ូ

0

ខេត្តកំពង់ចាម៖លោក ឡោ ចាន់លី អភិបាលស្រុក​ព្រៃឈរ​ រួម​នឹង​អភិបាលរង​ស្រុក​ មេបញ្ជាការកងកំលាំងទាំង៣ ការិយាល័យពាក់ព័ន្ធ មេឃុំ ក្រុមប្រឹក្សាឃុំ សូរសែន្យ​ នាព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ បានបើកវេទិកាសាធារណៈជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ភូមិតាសរ​ ឃុំស្រង៉ែ និងប្រជាពលរដ្ឋឃុំសូរសែន្យ​ ដែលមានដីស្រែ​ និងដីលំនៅដ្ឋាន​ តាមដងផ្លូវ​ ដែលត្រូវស្ថាបនាជាផ្លូវកៅស៊ូ។​

ក្នុង​វេទិកា​នោះដែរ​ លោក​ឡោ​ ចាន់​លី​ អភិបាល​ស្រុក​ព្រៃឈរ​ និងមន្ត្រីបច្ចេកទេស​ បានជម្រាបជូនប្រជាពលរដ្ឋថា​ ផ្លូវនេះស្ថាបនាដោយចាក់កៅស៊ូ៦ម៉ែត្រ​ បូកនិងស្មាផ្លូវសងខាង ក្នុងម្ខាង១ម៉ែត្រ តែដោយសារដំណើរការគ្រឿងចក្រ​ ត្រូវកៀរកិនបង្ហាប់ ដូច្នេះតម្រូវបើកផ្លូវ១០ម៉ែត្រ ហើយក្រុមការងារក៏បោះបង្គោលក្រហមកំណត់១០ម៉ែត្រ តែត្រង់កន្លែងខ្លះដែលមានដីខ្ពស់ស្រាប់ជាក្រួសក្រហម គឺក្រុមឈូសឆាយឈូសតែ៩ម៉ែត្រទេ ព្រោះមិនតំរូវចាក់បាតដីស។​ ដូច្នេះសូមប្រជាពលរដ្ឋ​ កុំយល់ច្រលំថា​ ហេតុអ្វីឃើញបង្គោលក្រហមដល់​ តែមិនឈូសត្រង់ចំណុចខ្លះ។ ជាមួយ​គ្នា​នោះ​ក្រុមការងារបន្តពិនិត្យទីតាំងលូទទឹងថ្នល់​ផងដែរ​៕SRP