សមត្ថកិច្ចក្រុងសៀមរាបចុះឃាត់សំណង់អត់ច្បាប់មួយកន្លែងនៅភូមិអញ្ចាញ

0

ខេត្តសៀមរាប៖សំណង់អត់ច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចក្រុងសៀមរាបចុះហាមឃាត់។
ហេតុការណ៍ធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដឹកនាំដោយ លោក អនុសេនីយ៍ ឯក សំ សារ៉ូ មេបញ្ជាការ រង ក្រុងរួមនិងចៅសង្កាត់ អធិការរង ក្រុងសៀមរាប ។
បើតាមសមត្ថកិច្ចថាការចុះហាមឃាត់ សំណង់អត់ច្បាប់ ខាងលើសមត្ថកិច្ចបានដកហូតសម្ភារសាងសង់ មួយចំនួនផងដែរ។
ទីតាំងខាងលើមានម្ចាស់សំណង់ឈ្មោះ លឹង សង់ប៊ុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ទីកន្លែងកំណេីត សង្កាត់ទួលទំពូង ក្រុងភ្នំពេញ រាជធានី ភ្នំពេញ ៕SRP