ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រោមឱវាទនៅព្រឹកមិញនេះបានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ចំនួន១០លានរៀល ប្រគេនព្រះតេជគុណ ហ៊ុន ម៉ាណែត ដេីម្បីចូលរួមកសាងសមិទិ្ធផលនានា លេីកកម្ពស់វិស័យពុទ្ធសាសនា នៅក្នុងវត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់ ស្ថិតនៅក្នុងឃុំជីនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ លោកត្រូវបានជ្រើសរើសឲ្យកោរសក់បួសមុខភ្លើង តំណាងឲ្យគ្រួសារនៃសព ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕SRP

