បង្ក្រាបទីតាំង លក់បារីអេឡិចត្រូនិច នៅក្រុងសៀមរាប

បង្ក្រាបទីតាំង លក់បារីអេឡិចត្រូនិច នៅក្រុងសៀមរាប

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃម្សិលមិញ បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយននគរបាលក្រុងសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យទីតាំងលក់បារីអេឡិចត្រូនិច មួយកន្លែងដែល ដែលមានម្ចាស់អាជីវកម្ម ឈ្មោះ សៀក ភារម្យ ភេទ ប្រុស អាយុ២៤  ឆ្នាំ មុខរបរ លក់ដូរ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយការត្រួតពិនិត្យទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញ បារីអេឡិចត្រូនិច ចំនួន ១៩៩ដើម ក្បាលបារីអេឡិចត្រូនិច ចំនួន ៣៥៣ប្រអប់។

ក្នុងករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការដកហូតវត្ថុតាងខាងលើមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែនាំ ដល់ម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពក្នុងការចរាចរ ជួញដូរ និងការនាំចូលផលិតផល SISHA បារីអេឡិចត្រូនិក (ECigarett) និង អេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid) ជាបន្តទៀតផងដែរ។

សូមជម្រាបថា ប្រតិបត្តិការនេះ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប៕SRP