ចាប់វៀតណាមម្នាក់នៅខេត្តសៀមរាបករណីស្នាក់នៅខុសច្បាប់

ខេត្តសៀមរាប៖ជនជាតិវៀតណាមមួយរូបត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកម្លាំងជំនាញដើម្បីអនុវត្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រីណុប សារ៉ាក់ ស្នងការស្ដីទីនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ករណីចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត នាវេលាម៉ោង១៩:០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាម ម្នាក់ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។

តាមការសាកសួរជនជាតិវៀតណាមរូបនេះ ឈ្មោះ LE VAN HUYNH ភេទប្រុស កើតថ្ងៃទី ២៤-០៩-១៩៧៤ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C៩៩៧៤១៩១ មុខរបរជាងឈើ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២៥ តាមច្រករបៀងជាប់ច្រកបាវិត (មិនបានប្រថាប់ត្រាច្រកទ្វារ)។

សមត្ថកិច្ចជំនាញកំពុងរៀបចំស្នើសុំគោលការណ៍បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញដើម្បីចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រីណុប សារ៉ាក់ បានបន្តថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសីទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP