សមត្ថកិច្ចបំបែកសំណុំរឿងក្រុមចោរលួចគោជាច្រេីនករណីក្នុងទឹកដី៤ស្រុក
ខេត្តកំពង់ស្ពឺ៖ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានធ្វេីការល្បាតនៅក្នុងភូមិសាស្រ្ដដោយសារតែមួយរយ:នេះកេីតមានករណីបាត់គោអ្នកស្រុកជាហូរហែរល្បាតតាមផ្លូវជាតិលេខ៥១ ក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បានឃើញជនសង្ស័យម្នាក់អង្គុយលេីម៉ូតូដូចជារងចាំអ្នកណាមួយសមត្ថកិច្ចបានធ្វេីការសាកសួរពេលនោះជនខាងលេីផ្ដល់ចម្លេីយរដិបរដុបមិនច្បាស់ថាខ្លួនមកទីនេះធ្វេីអីប្រាកដ ទេីបនាំមកប៉ុស្ដិ៍ដេីម្បីធ្វេីការសាកសួរបន្ថែមនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំតូច។
ជនសង្ស័យបញ្ជាក់ថាខ្លួនឈ្មោះ វង់ ចាន់ផាក់ អាយុ៣៨ឆ្នាំ រស់នៅភុមិធម្មយុទ្ធ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មកទីនេះដឹកមនុស្សម្នាក់មកជួបមិត្ដភ័ក្ភតែមិនដឹងធ្វេីអីទេមាន (ឈ្មោះ នុត រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅម្តុំសាលាលេខ៥ ខេត្តកំពង់ឆ្នាំង) ដោយឈ្មោះ សំ ដារ៉ា បានឲ្យទៅដឹកមកពីសួនសត្វសាហ្វារី មកទម្លាក់ចោលនៅចំណុចខាងលើ បន្ទាប់មកឃេីញមានរថយន្ដទ្រុងដឹកគោមួយមកដល់ម៉ាកហុីយ៉ាន់ដាយពណ៌ខៀវទ្រុងខ្ពស់បាំងជិតសងខាងមានគ្នាចំនួន៤នាក់។
ដោយបានការដឹកនាំផ្ទាល់ ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុក ជនសង្ស័យបានឆ្លេីយនិងផ្ដល់ចម្លេីយជូនសមត្ថកិច្ចថា អ្នកដែលខ្លួនដឹកមកគឺជាក្រុមចោរ លួចគោក្នុងខេត្ដកំពង់ស្ពឺជាច្រេីនដងនិងបានដឹកយកទៅលក់ដោយមិនដែលមានអ្នកណាទាន់នោះទេ តាមការមិនចាំច្បាស់ ស្រុកសាមគ្គីមុនីជ័យ ចំនួន២លើក ស្រុកសំរោងទង ចំនួន២លើក ស្រុកភ្នំស្រួច ចំនួន៣លើក ស្រុកគងពិសី ចំនួន៧លើក។
ក្នុងចំណោមបក្ខពួកខាងលើគឺខ្លួនជាអ្នកដឹកឈ្មោះ សំ ដារ៉ា ដេីរដាក់តាមគោលដៅដោយផ្ទាល់រីឯបក្ខពួកផ្សេងទៀតមកតាមមធ្យោបាយផ្សេងក្នុងនោះឈ្មោះ ស.ន ភេទប្រុស អា យុ៣៣ឆ្នាំ ឈ្មោះ រ ភេទប្រុស អាយុ៣៤ឆ្នាំទាំង២នាក់រស់នៅខេត្តកំពង់ឆ្នាំង។ ចំពោះវត្ថុតាងដែលដកហូតរួមមានទូរស័ព្ទ២គ្រឿង ម៉ូតូ១គ្រឿង ម៉ាកហុងដាC125ពណ៌ខ្មៅសេរីឆ្នាំ២០០៨គ្មានផ្លាកលេខ ។
ដោយបានការសម្របម្រួលនីតិវិធីពីតំណាងអយ្យការ និងសមត្ថកិច្ចពាក់ព័ន្ធកំលាំងបានឈានទៅធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យ ឈ្មោះ សំ ដារ៉ា ហៅរ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យ២នាក់ និងវត្ថុតាងមួយចំនួន ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចំណាត់ការតាមច្បាប់៕SRP