លោកឧត្តមសេនីយ៍ត្រីសៀ ទីន អញ្ជើញដឹកនាំ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តសៀមរាប

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នៅរសៀលថ្ងៃម្សិលមិញបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តសៀមរាប។

កិច្ចប្រជុំនេះដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត នៅសាលប្រជុំអគារសេនាធិការ។

ខ្លឹមសារប្រជុំ៖
១.ផ្សព្វផ្សាលទ្ធផលការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា​។
២.បទបង្ហាញចែករំលែកអំពីបទពិសោធន៍ការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង។
៣.ការលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយ របស់មន្ទីរជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣។
៤.មតិបូកសរុប​ និងផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប៕SRP