ខេត្តសៀមរាប៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មានជនរងគ្រោះម្នាក់មានទីលំនៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹង នៅកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យជួយស្វែងរកមនុស្សស្រីម្នាក់ដែលបានចូលលួចយក (Tablet) ពណ៌ប្រផេះចំនួន ០១គ្រឿងដែលទុកនៅលើតុគិតលុយកន្លែងលក់នំខេក មានទីតាំងនៅចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៧:១៦នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញបានធ្វើការស្រាវជ្រាវ ដោយមើលសកម្មភាព តាមកាមេរ៉ាសុវត្ថិភាព ឃើញស្រីម្នាក់ចូលទៅយក (Tablet) រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។
លុះដល់ម៉ោង ១៧:១០នាទី បានរកឃើញស្ត្រីដែលជាជនបង្ក នៅផ្ទះស្ថិតនៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានដកហូតម៉ូតូចំនួន ០១គ្រឿង ដែលបានជិះធ្វើសកម្មភាពផងដែរ។
ដោយបានការអនុញ្ញាតិពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានអនុញ្ញាតិឱ្យជនសង្ស័យដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ (សរសៃប្រសាទ) ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕SRP