អង្គភាពប្រឆាំងអំពើពុករលួយ ផ្អាកមុខងារ លោក ស៊ាន បូរ៉ាត ពីអនុប្រធាន

អង្គភាពប្រឆាំងអំពើពុករលួយ ផ្អាកមុខងារ លោក ស៊ាន បូរ៉ាត ពីអនុប្រធាន

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១១ ខែសីហា បានចេញសេចក្តីសម្រេចមួយ ផ្អាកមុខងារ លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពី ACU បានចាប់ផ្តើមការស៊ើបអង្កេត លោក ស៊ាន បូរ៉ាត និង លោកឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបើកការស៊ើបអង្កេតលើ លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោកឧត្តមសេនីយ៍ឯក ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធករណីឆបោកដ៏ធំក្នុងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា នៅខេត្តសៀមរាប និងខេត្តកំពង់ធំ។

ក្នុងសំណុំរឿងនៅតុលាការខេត្តសៀមរាប លោក ស៊ាន បូរ៉ាត និង លោក ស ថាវី គឺ ជាសាក្សី តែក្នុងសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ អ្នកទាំង២ គឺ ជាជនសង្ស័យ៕SRP