រដ្ឋមន្រ្តីហួត ហាក់ ស្នើប្រតិបត្តិករទេសចរណ៍រ៉ឺម៉កក្នុងខេត្តសៀមរាប សុំកុំចែករំលែកព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ

រដ្ឋមន្រ្តីហួត ហាក់ ស្នើប្រតិបត្តិករទេសចរណ៍រ៉ឺម៉កក្នុងខេត្តសៀមរាប សុំកុំចែករំលែកព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ

ខេត្តសៀមរាប៖លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏បានថ្លែងថាដើម្បីរក្សាកំណើនទេសចរឱ្យកាន់តែច្រើនឡើងជាលំដាប់ ប្រតិបត្តិករ ទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមបង្កើនគុណភាពសេវា និងភាពជឿជាក់ដល់ភ្ញៀវនូវទំនុកចិត្ត រក្សាស្នាមញញឹម ភាពរស់រាយរាក់ទាក់ ភាពថ្លៃថ្នូរ សីលធម៌ល្អ សុជីវធម៌ល្អ និងផ្តល់បដិសណ្ឋារកិច្ចទទួលភ្ញៀវឱ្យមានភាពកក់ក្តៅ ពោលគឺ ផ្តល់សេវាគាប់ចិត្ត និងរក្សាឱ្យបាននូវភាពស្មោះត្រង់ ស្មារតីប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ក្នុងការបើកបរផង តួយ៉ាងការជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាដ៏អច្ឆរិយរបស់យើងទៅដល់ទេសចរ ពិសេសទេសចរអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកម្សាន្តម្តងហើយ ចង់អញ្ជើញមកកម្សាន្តម្តងទៀត និងស្នើសុំកុំចែករំលែកព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។

រដ្ឋមន្ត្រីមានប្រសាសន៍ស្នើបែបនេះក្នុងឱកាស
សំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍រ៉ឺម៉កក្នុងខេត្តសៀមរាបប្រមាណ២០០នាក់ នៅ
រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីបានបន្តទៀតថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ ពិសេស គឺប្រជាពលរដ្ឋដែលប្រកបការងារ ឬ អាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញគោលនយោបាយ និងវិធានការនានា គឺមានគោលដៅតែមួយគត់ សម្តៅជួយប្រជាពលរដ្ឋ តាមរយៈការពង្រាយផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ មិនទុកអ្នកណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ៕SRP