ឯកឧត្តម ប្រាក់ សោភ័ណ ថារដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុក្ខដាក់ និងការពារសុវត្ថិភាពគ្រប់ជនជាតិបរទេសទាំងអស់ ជាពិសេសជនជាតិកូរ៉េដែលរស់នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល
ខេត្តសៀមរាប បានជម្រាបថារដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុក្ខដាក់ និងការពារសុវត្ថិភាពគ្រប់ជនជាតិបរទេសទាំងអស់ ជាពិសេសជនជាតិកូរ៉េដែលរស់នៅខេត្តសៀមរាប។
ឯកឧត្តមមានប្រសាសន៍បែបនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយ ឯកឧត្តម Kim Sungtai អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប នៅ
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម Kim Sungtai អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានណែនាំខ្លួនក្នុងនាមជាអគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ដែលបានឡើងកាន់តួនាទី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម សង្ឃឹមថារដ្ឋបាលខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប នឹងមានការសហការរួមគ្នា ដើម្បីពង្រីកកំណេីនភ្ញៀវទេសចរ និងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តសៀមរាបចំពោះប្រជាជនជនកូរ៉េដែលស្នាក់នៅខេត្តសៀមរាប។
ជាទីបញ្ចប់ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡេីង៕SRP