មរណៈភាពរបស់លោកឡៅ ឡឹង ដោយសារធ្លាក់ពីលេីផ្ទះ
ខេត្តសៀមរាប៖យោងតាមរបាយរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោង០៧:០០ នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ទទួលបានព័ត៌មាន ពីពលរដ្ឋថាមាន ករណី មនុស្សធ្លាក់ពីលេីផ្ទះស្លាប់ នៅក្នុងបរិវេណរបងផ្ទះ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
របាយការណ៍បានបន្តថា សពជនរងគ្រោះ
មានឈ្មោះ ឡៅ ឡឹង ភេទប្រុស ឆ្នាំកំណេីត ០៣/០៦/១៩៧៧ មុខរបរលក់គ្រឿងសំណង់ ទីកន្លែងកំណើត នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ក្នុងរបាយការណ៍បានបន្តទៀតថា យោងតាមវិដេអូ ក្នុងកាមេរា សុវត្ថិភាព ជនរងគ្រោះ បានធ្លាក់ចុះពីលើមកក្រោម នៅវេលាម៉ោង២២:៥៧ នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ តាមការសន្និដ្ឋានបឋម ជនរងគ្រោះស្រវឹងស្រា រអិលជើងធ្លាក់ពីលើផ្ទះកម្ពស់៧.២ ម៉ែត្រ ចុះមកក្រោម បោកក្បាលលើកការ៉ូឡាទីធ្លាក្នុងបរិវេណរបងផ្ទះ បណ្តាលឲ្យស្លាប់តែម្ដង៕SRP