ខេត្តសៀមរាប៖អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថានៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (អាវុធប្រហាផ្សេងទៀត) ដោយមានក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាកស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
អាវុធហត្ថខេត្តសៀមរាបបានបន្តថាដោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ 1296 ករណីក្មេងទំនើងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតកម្លាំងការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះទៅដលល់ចំណុចគោលដៅខាងលើបានឃើញក្មេងទំនើងនោះហើយបានឃាត់ខ្លួន ម្នាក់ (០២នាក់ផ្សេងទៀតបានរត់គេចខ្លួន) មានឈ្មោះ សុខរិទ្ធ វណ្ណអាឡិច ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាល សង្កាត់គោចក ក្រុងសៀមរាប។
អាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវបន្តរហូតដល់ម៉ោង ១១និង00នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ សារ៉ាត់ លីហាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មានរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ករណីនេះសមត្ថកិច្ចជំនាញ ដកហូតវត្តុតាងម៉ូតូ ០១គ្រឿងម៉ាក ហុងដា125 ពណ៏ខ្មៅ និងកាំបិទផ្គាក់ចំនួន ០២ដើម។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យទាំង ០២នាក់ទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕SRP

