បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ករណីផឹកសុរាបើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួស៥នាក់

បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ករណីផឹកសុរាបើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួស៥នាក់

សមត្ថកិច្ចជំនាញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ រវាងរថយន្តម៉ាក LEXUS NX200t ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3393 ជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ នៅចំណុចមុខក្រុមហ៊ុនខេហ្វ័រ លើផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្តាលឱ្យភាគីខាងម៉ូតូសណ្តោងរ៉ឺម៉កស្លាប់ម្នាក់និងរបួសស្រាល០៥នាក់។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានឃាត់ខ្លូនអ្នកបើករថយន្ត ឈ្មោះថូ មករា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ០៤៤,០៤៥ ផ្លូវបេតុងថ្មី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.73Mg/L៕SRP