ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅរសៀលថ្ងៃទី១ ខែមេសាឆ្នាំ ២០២៥ នេះបានបង្ហោះសារក្នុងន័យដើមដូចខាងក្រោម៖
ថ្ងៃស្អែកបែកគ្នា!ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះនិងបន្តរហូតយកទៅបញ្ចុះ នៅព្រឹកស្អែក ២មេសា២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃនិង១០០ថ្ងៃ នៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខាន
ស្អែក៣មេសា២០២៥។
ខ្ញុំយំនិងស្រកទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំដោយនិយាយខ្លាំងៗថា(ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។ រឿងដែលធ្វើឲ្យខ្ញុំកាន់សង្វេគគឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅកូនៗ
មិនបានចូលរៀនពេញលេញ។
ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថាកុំទៅ(រំខានពូរបស់ពួកឯង)។ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង។
បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះ ទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា១២ឆ្នាំហើយ និងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។
យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុល បងច្រើនណាស់ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗនិងចៅៗរបស់បង៕SRP