រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ការលះបង់របស់បងប្អូនយោធិនយើងគឺពិតជាធំធេងណាស់ ដើម្បីការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រទេសជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ការលះបង់របស់បងប្អូនយោធិនយើងគឺពិតជាធំធេងណាស់ ដើម្បីការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រទេសជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការលះបង់របស់បងប្អូនយោធិនយើងគឺពិតជាធំធេងណាស់ ដើម្បីការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រទេសជាតិ។

នៅទីបញ្ជាការ វរសេនាតូចលេខ៤២២ កងពលតូចថ្មេីរជេីងលេខ៤២ យោធភូមិភាគទី៤ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្តោយព្រំដែន ក្នុងទិសយោធភូមិភាគទី៤នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥៕SRP