កម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់វាយខ្នោះបុរសម្នាក់ ក្រោយដុតព្រៃបានបង្កការភ្ញាក់ផ្អើល

កម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់វាយខ្នោះបុរសម្នាក់ ក្រោយដុតព្រៃបានបង្កការភ្ញាក់ផ្អើល

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់វាយខ្នោះ បុរសម្នាក់ បន្ទាប់ពីបានដុតព្រៃបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានអះអាងថា នៅនាយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ មានករណីបុរសម្នាក់ បានធ្វើសកម្មភាពដុតព្រៃ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សុំកិច្ចអន្តរាគមន៍ មក កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យខាងលើ។ ភ្លាម​ៗនោះ កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប បានចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ ចុះជួយអន្តរាគមន៍ ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងអាវុធហត្ថខេត្តសៀមរាបបានឃាត់ជនសង្ស័យម្នាក់ បញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ធ្វើតេស្តរកឃើញថា មានវិជ្ជមាននូវសារធាតុញៀនខុសច្បាប់ ត្រូវបានបញ្ជូនការិយាល័យគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕SRP