ប្រតិបត្តិការដែលធ្វេីឡេីងដោយសមត្ថកិច្ចនគរបាលនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកកំរៀង បានធ្វេីការឃាត់ខ្លួនជនសង័្សយ
ចំនួន០២ នាក់កាលពី ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៥ ឈានចូលថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២៥ និងបន្តរហូតដល់វេលាម៉ោង២០និង៥០ នាទីនៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធី ពីឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ជនសង័្សយគឺ៖
១-ឈ្មោះយ៉ែម ឌៀរ ហៅ ដា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូ មិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះហេង តុង ភេទប្រុស អា យុ ៥៥ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំ បង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន០១ថង់ធំទម្ងន់ ៩៨០,៧៣ក្រាម
-ទូរស័ព្ទដៃ(ចាស់) ។
-រថយន្តចំនួន០១គ្រឿងម៉ាក FORD RANGER XLT ពណ៌ស សេរីឆ្នាំ២០២៣
ជនសង័្សយនិងវត្ថុតាង បញ្ជូនទៅសាលាដំបូងអនុវត្តតាមច្បាប់៕SRP