ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
លោកណែនាំបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីរាជការមន្ទីរនានា នៃខេត្តបាត់ដំបង នៅរសៀលថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សាស្រុកសំពៅលូន ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបងសរុបរួម ចំនួន ៦៣រូប ក្នុងនោះមាន៖
មន្រ្តីសាលាខេត្តបាត់ដំបង ចំនួន ០៧រូប,មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ចំនួន ០៥រូប,មន្ទីរធម្មការ និងសាសនាខេត្ត ចំនួន ០៣រូប,មន្ទីរផែនការខេត្ត ចំនួន ០២រូប,មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្ត ចំនួន ០៥រូប,មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ០១រូប,មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន ២៣រូប,វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យកូនភ្នំមិត្តភាព ស្រុកសំពៅលូន ចំនួន ០១រូប,វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្រុកបាណន់ ចំនួន ០២រូប,វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកបវេល ចំនួន ០៦រូប,វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកថ្មគោល ចំនួន ០៨រូប៕SRP

