ចាប់កសិករចំនួន៣នាក់ ករណីបទល្មើសព្រៃឈើ និងកាន់កាប់អាវុធដោយខុសច្បាប់

0

កសិករចំនួនបីនាក់ត្រូវបានកម្លាំងអាវុធហត្ថធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីបទល្មើសព្រៃឈើ និងការកាន់កាប់អាវុធដោយខុសច្បាប់។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកសាមគ្គីមានជ័យ ដោយអនុលោមតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង ៣ នាក់៖
១. លន់ ផា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កសិករ
២. ឆាយ ព្រំ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កសិករ
៣. លី វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ
(ជនសង្ស័យទាំងអស់រស់នៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង)។
សម្ភារៈវត្ថុតាងដែលបានចាប់យក៖
គោយន្តកន្ត្រៃ ៣ គ្រឿង
អុសនៅលើគោយន្តប្រភេទខ្លុង ត្បែង ប្រហែល ១០ គូប
កាំបិតផ្គាក់ ៧
ចបជីក ២
ពូថៅដៃ ២
បច្ចុប្បន្នជនសង្ស័យទាំង៣ នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕SRP