ខេត្តសៀមរាប៖ហាងលក់ គ្រឿងសំអាង ណេឈ័រ រីផាប់ប្លិច នៅផ្ទះល្វែងមួយកន្លែង មានទំហំ ៤ម៉ែត្រ គុណ ១២ម៉ែត្រ ជាន់ផ្ទាល់ដី ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីព្រឹកមិញនេះ ខូចខាតប្រមាណ១០ភាគរយ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៦និង៣០នាទី តាំស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ម្ចាស់ឈ្មោះ ធុន ធារី ភេទស្រី អាយុ ៤៥ឆ្នាំ។
ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប និងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ រថយន្តពន្លត់អគិ្គភ័យ សរុបចំនួន ០៧គ្រឿង។ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០៥គ្រឿង រថយន្តពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអង្គភាពការពារបេតិកភណ្ឌចំនួន ០១គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់ចំនួន ០៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។មូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះតែម្តង៕SRP

