ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប ឯកឧត្តមប្រាក់ សោភ័ណ បានធ្វើការអំពាវនាវ «សូមបងប្អូនទាំងអស់ ជួយរាយការណ៍ រាល់ករណី ដែលកើតមាននៅក្នុងមូលដ្ឋានរបស់បងប្អូន រាល់ការរាយការណ៍របស់បងប្អូន គឺជាការចូលរួមជួយខេត្តយើងអោយមានសុខ សុវត្ថិភាព»។
ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានអះអាងថា ខេត្តសៀមរាបមិនអនុញ្ញាតឲ្យរួចខ្លួនទេរាល់ករណីក្មេងទំនើង ករណីគ្រឿងញៀន ល្បែងសុីសងទាំងអស់ ករណីឆរបោកគ្រប់ប្រភេទ។
ការអះអាងរបស់ឯកឧត្តមអភិបាលខេត្តសៀមរាបយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងគ្រុបតេឡេក្រាម « ព័ត៌មាន មហាជន សៀមរាប ប៉ុស្តិ៍ » នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី 6 ខែកុម្ភៈ ឆ្នាំ 2025។
សូមជម្រាបផងដែរថា ខេត្តសៀមរាបដែលជាខេត្តតំបន់ទេសចរណ៍ គេសង្កេតឃើញ មានសន្តិសុខស្ដាប់ធ្នាប់មានល្អប្រសើរផងដែរ ក្រោមការដឹកនាំឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប៕SRP

