នៅទីបំផុត ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត

ភ្នំពេញ៖នៅទីបំផុតក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជី​សមាគម​នៅក្រសួងមហាផ្ទៃ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពី​សំណាក់​​សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័​ទទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍​ថ្កោលទោសជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។

នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយលោកស សុខា៕SRP