ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាឲ្យស្រាវជ្រាវ រកមុខអ្នកដែលយកសត្វក្រពើងាប់ចំនួន៩ក្បាល មកបោះចោលក្នុងស្ទឹងសង្កែ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាឲ្យស្រាវជ្រាវ រកមុខអ្នកដែលយកសត្វក្រពើងាប់ចំនួន៩ក្បាល មកបោះចោលក្នុងស្ទឹងសង្កែ

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមាន​ប្រសាសន៍​បញ្ជាក់ប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី២០ ខែមករា នេះថា សត្វ​ក្រពើ​ចំនួន ០៩ក្បាល ដែលងាប់អណ្តែតនៅក្នុងស្ទឹងសង្កែ មិនមែនជាសត្វ​ក្រពើនៅក្នុងស្ទឹងសង្កែនោះទេ គឺជាសត្វក្រពើដែលងាប់នៅក្នុងសិដ្ឋាន​ ហើយត្រូវបានជនខិលខូច ដឹកយកមកទម្លាក់ចោលនៅក្នុងស្ទឹង។ ហើយបានបញ្ជាឲ្យខាងស្រុកស្រាវជ្រាវតាមដានរកជនខិលខូចដើម្បីយកមកធ្វើកិច្ចសន្យាអប់រំ ឬពិន័យតាមកម្រិតណាមួយ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ៖ “ក្រពើចំនួន ០៩ក្បាលនេះ ត្រូវបាន​បងប្អូនយើងបានស្រង់យកទៅកប់អស់ហើយ គឺមិនមានបញ្ហាក្រពើងាប់​នៅក្នុងស្ទឹងនោះទេ។ ងាប់នៅកសិដ្ឋានហើយមិនព្រមកប់យកមកបោះ​ចោល”។

សូមជម្រាបថាទៅថ្ងៃទី 20 ខែមករា ឆ្នាំ 2025 នេះ គេប្រទះឃើញសត្វក្រពើងាប់នៅស្ទឹងសង្កែចំនួន 9 ក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ៕SRP