ចាប់ខ្លួនបុរសកូរ៉េខាងត្បូងម្នាក់ក្រោយសម្លាប់នារីខ្មែរនៅក្នុងអូតែល «ហូម ឈីក»

ភ្នំពេញ៖បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មលេី ស្ត្រី វ័យក្មេងម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ Lee Tai Sik ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិ កូរ៉េ ខាងត្បូង ត្រូវបានកំពុងសាកសួរ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់កាត់តាមច្បាប់។

សូមបញ្ជាក់ថា ៖មានករណីស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៦នឹង ១០នាទីព្រលប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕SRP