«មិត្តអ្នកអាន» លោក រ៉េន អាទិត្យសិលវតា៖ លោក សម រង្ស៊ី នៅពីក្រោយឃាតកម្មលោក លិម គឹមយ៉ា យ៉ាងច្បាស់ក្រឡែត!
លោកសម រង្ស៊ី នៅពីក្រោយឃាតកម្ម ឯកឧត្ដម លីម គីមយ៉ា យ៉ាងច្បាស់ក្រឡែត! យោងតាមមូលហេតុខាងក្រោម៖
១-លោក លីម គីមយ៉ា គឺជាសមាជិកអតីតគណបក្សប្រឆាំងដែលមាននិន្នាការជាមួយលោកកឹម សុខា មិនមែនសម រង្ស៊ី
២-លោក លីម គីមយ៉ា មិនសប្បាយចិត្តនឹងនយោបាយដឹកនាំបន្តរបស់ សម រង្ស៊ី រហូតដល់មានការបង្ហោះជាសាធារណៈពី សម រង្ស៊ី
៣-លោក សម រង្ស៊ី បារម្ភថានឹងបាត់បង់ប្រជាប្រិយភាពនយោបាយ និងគ្មានអង្គហេតុដើម្បីប្រឆាំងបន្ត
ដូច្នេះ លោក សម រង្ស៊ី បានសហការជាមួយនឹងគណបក្សប្រឆាំងនៅប្រទេសថៃ ដើម្បីបង្កើតព្រឹត្តិការណ៍នេះឱ្យផ្ទុះទាំងនយោបាយក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ធ្វើយ៉ាងណា៎គណបក្សដែលកំពុងកាន់អំណាចបាត់បងការគាំទ្រ ឬចោទប្រកាន់គណបក្សកាន់អំណាចនៅពីក្រោយ ការសម្លាប់នេះ។
នៅក្នុងប្រទេសថៃ ប្រធានបទដ៏ក្ដៅរបស់គេគឺ រដ្ឋាភិបាលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន គ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា បែរជាឪពុកជាអ្នកដោះស្រាយវិញ ចំណែកឯ ប្រធានបទដ៏ក្ដៅគគុកនៅក្នុងប្រទេសកម្ពុជាវិញ ថ្នាក់ដឹកនាំរដ្ឋាភិបាលជាអ្នកនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា ។
ដោយឡែក ក្នុងករណីនេះ លោកសម រង្ស៊ី បានបង្កើតអង្គហេតុនេះឡើងមក បើទោះបីជា លោកលីម គីមយ៉ា ជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិយ៉ាងនេះផង ហើយលោក លីម គីមយ៉ា ក៏មិនស្ថិតក្រោមបញ្ជានយោបាយរបស់ខ្លួនផង ក៏បង្កើត និងឈរនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា យ៉ាងព្រៃផ្សៃហើយ បោះដុំភ្លើងនយោបាយនេះ មកកម្ពុជា ជាពិសេសគំនុំចាញ់នយោបាយសម្ដេចតេជោផង ក៏សម្រេចចោទប្រកាន់សម្ដេចតេជោម្ដងហើយម្ដងទៀត (គឺធ្វើនយោបាយគំនុំ មិនគិតពីប្រយោជន៍ជាតិ)។
ចំណែកឯការចោទប្រកាន់ ឯកឧ.ឃួង ស្រេង វិញ ព្រោះដោយខឹងអភិបាលរាជធានីភ្នំពេញ ទាញសមាជិកសកម្មជននយោបាយរបស់ខ្លួនចុះចូលនឹងគណបក្សប្រជាជនជាច្រើននាក់ ទើបទាញ អភិបាលរាជធានី ចូលក្នុងអង្គហេតុនេះ ដើម្បីធ្វើឱ្យសកម្មជននយោបាយប្រឆាំងរបស់ខ្លួនមិនហ៊ានចុះចូលនឹងគណបក្សកាន់អំណាច៕SRP