ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់មន្ត្រីមូលដ្ឋាន ឱ្យប្រឹងដោះស្រាយបញ្ហា កុំឱ្យមានការយឺតយ៉ាបរហូតដល់ពលរដ្ឋដាក់ពាក្យបណ្តឹងមកខេត្ត

ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់មន្ទីរ​ អង្គភាព​ និងក្រុង​ ស្រុក​ ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយ រាល់បញ្ហាដែលកេីតមានឡេីង នៅក្នុងមូលដ្ឋាន និងជំនាញរបស់ខ្លួន ដោយកុំបណ្តែតបណ្តោយ ឱ្យមានការយឺតយ៉ាប រហូតដល់ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកខេត្ត។

លោកលី សំរិទ្ធ ក៏បានកោតសរសេីរដល់មន្ទីរ​ អង្គភាព​ ក្រុង​ ស្រុក ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ឱ្យកានតែល្អប្រសេីរ។

លោកក៏បានថ្លែងអំណរគុណដល់គណៈអភិបាលខេត្ត​ មន្ទីរ​ អង្គភាព​ និងរដ្ឋបាលក្រុង​ ស្រុកទាំងអស់ ដែលបានបន្តអភិវឌ្ឍន៍ខេត្តសៀមរាប​ ក៏ដូចជាដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋផងដែរ។

លោកថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
ក្នុងឱកាស ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ ដេីម្បីពិនិត្យ​ ពិភាក្សា​ និងអនុម័តលេីរបៀបវារៈចំនួន​៧។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តសៀមរាបនេះ លោក សុខ ថុល អភិបាលរងខេត្ត​ បានថ្លែងអំណរគុណចំពោះមន្ទីរ​ អង្គភាព​ និងរដ្ឋបាលក្រុង​ ស្រុកទាំងអស់ ដែលបានធ្វេីការដោះស្រាយ រាល់បញ្ហាដែលកេីតមានឡេីង។ លោកថា ត្រូវបន្តដោះស្រាយបញ្ហា ដែលនៅសេសសល់​ ពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត៕SRP