ឃាត់ខ្លួន​លោកផ្កាយបី​ ស៊ុន​ ហួរ​ ពាក់ព័ន្ធ​ រំលោភ​ទំនុកចិត្ត​ លុយ​ជាង​ ៣លានដុល្លារ​

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន​លោកផ្កាយបី​ ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​ ពាក់ព័ន្ធ​ រំលោភ​ទំនុកចិត្ត​ លុយ​ជាង​ ៣លានដុល្លារ​។

មន្ត្រីជាន់ខ្ពស់អគ្គ​ស្នងការដ្ឋាន​នគរបាល​រជាតិ​ បាន​ឲ្យដឹងថា​ កម្លាំងសមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​ខ្លួន​លោក​ឧត្តមសេនីយ៍ឯក ​ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​ ​ ពាក់ព័ន្ធ​បណ្ដឹង​របស់​ជនរងគ្រោះ​ ម្នាក់​ ដែល​បានប្ដឹង​ចោទប្រកាន់​ពី​បទ​ រំលោភ​ទំនុកចិត្ត​ ប្រេីប្រាស់​ឯកសារ​ក្លែងក្លាយ​ និង​ក្លែងបន្លំឯកសារសាធារណៈ​ លក់ដីខ្យល់​មាន​ទំហំ​ទឹកប្រាក់ជាង៣លានដុល្លារ​អាមេរិក​។

បើតាមប្រភពដដែលបានបន្តថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ​សមត្ថកិច្ច​កំពុងរៀបចំ​សំណុំរឿង​បញ្ជូន​លោក​ឧត្តមសេនីយ៍ឯក ​ស៊ុន​ ហួរ​ ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ចាត់ការតាមច្បាប់​៕SRP